ព័ត៌មានទាន់ហេតុការណ៍៖

ឃត់ខ្លួនជនសង្ស័យ៤នាក់បន្ទាប់ពីទទួលពាក្យបណ្តឹងស្ត្រីម្នាក់ថា មានចោរលួចលុយអស់៥ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយប៉ុស្តិ៍កាកាប និងកម្លាំងព្រហ្មទ័ណ្ឌបានស្រាវជ្រាវ រហូតឃាត់ដល់ការឃាត់ខ្លួនជនង្ស័យ៤នាក់ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ថា មានចោរចូលលួចលុយរបស់គាត់នៅក្នុងរថយន្តអស់ចំនួន៥ពាន់ដុល្លារហើយគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្សារត្រពាំងល្វា សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ ហើយបានស្រាវជ្រាវតាមចាប់ជនសង្ស័យនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី ១ឈ្មោះ នៀង ភក្តី ភេទប្រុសអាយុ២៥ ឆ្នាំ មុខរបមនពិតប្រាកដ ស្នាក់ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ថាច់ មុន្នីរតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិ ព្រៃជៅសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យទី៣ ឈ្មោះឡាយ សុភា ភេទប្រុសអាយុ៣៧ ឆ្នាំ មុខរបជាង ភ្លើង ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៤ឈ្មោះជា តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ មានស្ត្រីម្នាក់ជិះរថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងបានមកឈប់ទិញឥវ៉ាន់នៅផ្សារត្រពាំងល្វា សង្កាត់កាកាប ហើយបានចុះពីរថយន្តដោយទុកកាបូបលុយនៅក្នុងរថយន្ត ដោយក្នុងកាេបូបនោះសរុបទាំងលុយ និងគ្រឿងអលង្ការចំនួន៥ពាន់ដុល្លារ ។ ក្រោយមកស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿង មកឈប់ក្បែរថយន្តហើយបើកទ្វារយកកាបូបលុយជិះម៉ូតូគេចខ្លួន។ ភ្លាមនោះស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូដេញតាមមើលជនសង្ស័យតាំងពីចំណុចកើតហេតុ រហូតមកដល់ទីតាំងជនសង្ស័យស្នាក់នៅភូមិថ្មគោលសង្កាត់ចមចៅ ។ ទើបត្រឡប់ទៅវិញ ប្រាប់ម្ចាស់កាបូប និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះភ្លាម កម្លាំងក៏បានចុះទៅដល់ចំណុចកើតហេតុឆែកឆេរបន្ទប់ជួលឃាត់ខ្លួនឈ្មោះ នាង ភ័ក្តី រួចក៏បន្តទៅតាមរកជនសង្ស័យផ្សេងទៀត នៅចំណុចទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលនៅជិតនឹងជញ្ជីងថ្លឹងឡានចាស់ផ្លូវវេងស្រេង ឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត និងដកហូតម៉ូតូមួយគ្រឿង ម៉ាកឌ្រឹម សង់សេ ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2GC 6636 ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើ មិនមែនជាអ្នកលួចលុុយស្ត្រីខាងលើនោះទេ ការឃាត់នៅដោយសារតែមានសំភារះប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។ ដោយឡែកជនសង្ស័យដែលបើទ្វារថយន្តហើយលួចកាបូបលុយស្ត្រីរងគ្រោះនោះបានដឹងខ្លួនគេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចយកទៅសាកសួរនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖