ខេត្តស្វាយរៀង៖ មន្ត្រីរាជការ និងប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីគុណភាពទឹកសុទ្ធ ដែលមានយីហោ ស៊ាវធិចថា អាចប៉ះពាល់សុខភាព ដោយផលិតខ្វះបទដ្ឋានបច្ចេកទេស ស្នើសុំឲ្យសមត្ថកិច្ចជំនាញចុះពិនិត្យទីតាំងផលិតទឹកសុទ្ធ យីហោ ស៊ាវ ធិច នៅភូមិចុងព្រៃ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។
មន្រ្តីរាជការប្រជាពលរដ្ឋមានប្រតិកម្មបញ្ចេញការព្រួយបារម្ភនេះកើតឡើងកាលពីវេលាម៉ោង៣•០០រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិចុងព្រៃ ឃុំជ្រៃធំ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា កន្លងមក ទឹកសុទ្ធយីហោ ស៊ាវ ធិច នេះ បានផលិត ដើរលក់ នៅក្នុងស្រុករមាសហែក ហើយដឹកយទៅ លក់រហូតដល់ ស្រុកកំចាយមារ និងស្រុកមេសាង ខេត្តព្រៃវែង បោះដុំ លក់រាយ ឲ្យ ផ្ទះលក់ចាប់ហួយនិងតាម រោងការ រោងបុណ្យ រាប់សិបកន្លែងរយៈពេល២ខែមកហើយ ក៍ប៉ុន្តែ ផឹកទឹកសុទ្ធយីហោស៊ាវធិចនេះយូរៗមានការសង្ស័យថា គ្មានគុណភាពដោយការវិចខ្ចប់គ្មានបទដ្ឋានតាមស្តង់ដាបច្ចេកទេស ទើបពិនិត្យមើល សំបកដបទើបភ្ញាក់ព្រើតគឺមិនត្រឹមតែវេចខ្ចប់គ្មានសោភណ័ភាពទេ គឺអក្ខរាវិរុទ្ធ ក៏សរសេរខុស ឈ្មោះភូមិ ឃុំស្រុកខេត្តដែ ឃុំជ្រៃធំ ដាក់ថា ភូមិជ្រៃចំ ស្រុករមាសហែកដាក់ថា ស្រករមាសហៃក ខេត្តសាយរៀង បាត់ជើងវ ទើបមានការព្រួយបារម្មណ៍និង ខ្លាចទឹកសុទ្ធយីហោ
ស៊ាវធិចនេះ មិនល្អគ្មានគុណភាព ហូបទៅធ្វើឲ្យប៉ះពាល់សុខភាព។
ប្រជាពលរដ្ឋបន្តទៀតថា អាស័យដ្ឋាន ក្នុងដបទឹក យីហោ ស៊ាវ ធិច សរសេរខុស ឈ្មោះ ទាំងដុល ប៉ុហ្នឹងហើយ បង្ហាញថា ទឹកក្នុងដប មិនដឹងគុណភាព យ៉ាងណាទេ ។
សូមមើលក្នុងសំបកដបសាធារណៈជនមត្តា ប្រកបមើល តើត្រូវ ភូមិ ឃុំ ស្រុក ខេត្តដែរឬទេ? តាមរយៈអក្សរខុស ពលរដ្ឋសុំឲ្យ លោកប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្វាយរៀង ក៍ដូចជា ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង មេត្តាចុះពិនិត្យ សិប្បកម្មទឹកសុទ្ធ យីហោ ស៊ាវ ធិច ផង ។
ទាក់ទិនករណីខាងលើ លោកស្រីស៊ាន ធិច អាយុ៣៥ឆ្នាំ ជាម្ចាស់សិប្បកម្ទទឹកសុទ្ធយីហោ ស៊ាវធិច នៅភូមិចុងព្រៃឃុំជ្រៃធំ ស្រុករមាសហែកបាន
បំភ្លឺ មកកោះសន្តិភាពថា លោកស្រី ទទួលស្គាល់ការបោះពុម្ព អក្សរ ផ្លាកយីហោ ខុស ទាំងនេះ ដោយអ្នកវាយអក្សរយកទៅបោះពុម្ព សរសេរខុស ក៏ប៉ុន្តែគុណភាពទឹកមិនខុសទេ ទឹកសុទ្ធល្អ ហើយបានសុំច្បាប់ពីក្រសួង ឧស្សាហកម្មនិងសិប្បកម្មអនុញ្ញាតិឲ្យធ្វើអាជីវកម្មហើយចំពោះការបោះពុម្ពលើសំបកដបខុសនោះគាត់និងកែរតម្រូវវិញ។
ចំពោះការប្រតិកម្មពីមន្រ្តីរាជការនិងប្រជាពលរដ្ឋនោះ បានដឹងដល់ មន្រ្តីមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តស្វាយរៀងចុះមកពិនិត្យហើយក៏ប៉ុន្តែលទ្ធយ៉ាងណាទេ។
លោកស្រីបន្តទៀតថាចំពោះជំនាញផលិតទឹកសុទ្ធនេះ គឺក្រុមហ៊ុនតម្លើងឧប្បករណ៍ផលិតទឹកសុទ្ធ បានមកបង្រៀងរយៈពេល៣ថ្ងៃ គឺចេះផលិតហើយ ចំណែកការពិនិត្យគុណភាព លោកស្រី មិនសូវយល់ទេ គឺប្អូនប្រុសជាអ្នករត់ការច្បាប់ឲ្យ។ទាក់ទិនករណីទឹកសុទ្ធយីហោស៊ាវធិច នេះលោកទុំធឿន មន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តបានមានប្រសាសន៍តាមទូរសព្ទ័ថា មន្រ្តីជំនាញបានចុះទៅពិនិត្យដល់ទីតាំងសិប្បកម្មផលិតទឹកសុទ្ធយីហោ ស៊ាវធិចរួចហើយ និងបានបានយកសំណាកបញ្ជូនទៅមន្ទីរពិសោធន៍នៃក្រសួងឧស្សាហកម្មនិងសិប្បកម្មរួចហើយចំពោះលទ្ធផល មិនទាន់បានដឹងទេ រង់ចាំមួយសប្តាហ៌ទៀតទើបខាងមន្ទីរពិសោធន៍ផ្តល់លទ្ធផល ហើយមន្រ្តីរបស់លោកក៏មិនបានផ្អាកការធ្វើអាជីវកម្មរបស់សិប្បកម្មទឹកសុទ្ធនេះដែរ ដោយសារគេមានច្បាប់អនុញ្ញាត ៕ យឹម សុថាន