ព័ត៌មានទាន់ហេតុការណ៍៖

នៅស្រុកពោងណាំរ៉នប្រទេសថៃមានករណីឃាតកម្មលើស្ត្រីខ្មែរពីរនាក់ធ្វើឲ្យភ្ញាក់ផ្អើលក្នុងទឹកដីថៃហើយនៅមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ប្រទេសថៃ+ខេត្តប៉ៃលិន៖ ស្ត្រីរងគ្រោះចំនួនពីរនាក់ ដែលជាជនជាតិខ្មែរ បានស្លាប់យ៉ាងវេទនាជាទីបំផុតនៅក្នុងថ្លុកឈាម នាខេត្តច័ន្ទបុរី ប្រទេសថៃ ក្រោមផ្លែកាំបិតដ៏មុតស្រួច របស់ឃាតកម្នាក់ដែលជាជនជាតិខ្មែរដូចគ្នា ដោយរហូតមក ទល់នឹងពេលនេះ នៅមិនទាន់ដឹង អំពីមូលហេតុនៅឡើយទេ ។

យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថៃបានអោយដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានករណីឃាតកម្មយ៉ាងសាហាវ ជាទីបំផុត កាលពីវេលាម៉ោង ៨ និង៣០ នាទីព្រឹក ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ត្រង់ចំណុចក្បែរស្ថានីយ តម្រួតការពារព្រំដែនលេខ ១១៥ ក្នុងស្រុក ពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុនិងបន្ទាប់ពីមានការភ្ញាក់ផ្អើលនេះរួចមក ជនសង្ស័យដែលជាមនុស្សប្រុស និងជាជនជាតិខ្មែរបានរត់គេចខ្លួន ចូលក្នុងព្រៃតាមខ្សែបន្ទាត់ព្រំដែន បាត់ស្រមោល ។ ដោយឡែកនៅត្រង់ទីតាំងកើតហេតុគេសង្គេតឃើញមានស្ត្រីពីរនាក់បានដេកស្លាប់ក្នុងថ្លុកឈាមក្រោមសម្ពាធនៃផ្លែកាំបិតជាច្រើនកន្លែងនៅលើរាងកាយ។

ភ្លាមៗនោះដែរ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមក្រុមតម្រួតការពារព្រំដែនបានចេញប្រតិបត្តិការដើម្បីតាមប្រមាញ់ទៅលើជនសង្ស័យក្នុងភូមិសាស្ត្រខាងលើរហូតចាប់ខ្លួនបានព្រមទាំងបានប្រគល់ទៅអោយកំលាំងជំនាញ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរីក្នុងការនាំខ្លួនយកទៅ សាកសួរអំពីដំណើររឿង និងមូលហេតុដែលឈាន ដល់ការចាក់សម្លាប់គ្នាបែបនេះ ហើយបច្ចុប្បន្ននៅមិនទាន់ទទួល បានចម្លើយសារភាព អំពីអត្តសញ្ញាណ និងមូលហេតុនោះនៅឡើយទេ ។

ក្រោយពីដឹងព័ត៍មាន មានករណី ឃាត់កម្មលើស្ត្រីខ្មែរពីរនាក់មក អ្នកយកព័ត៍មានប្រចាំការខេត្តប៉ៃលិនបានសាកសួរលោក
ទី សុខា ជាប្រធានការិយាល័យ ទំនាក់ទំនងប្រចាំការច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិនបានឲ្យដឹងថា ចំពោះក្រុមការងាររបស់លោក កំពុងស្រាវជ្រាវក្នុងករណីហ្នឹងហើយនិងទំនាក់ទំនងខាងអាជ្ញាធរថៃតែក្រុមកាងារថៃកំពុងចុះស្រាវជ្រាវដែរ ហើយក្រុមការងារនៅមិនទាន់ប្រាកដថា ពិតឬយ៉ាងណានោះទេ៕ ស សារ៉េត

IMG-20170216-WA0091-600x1066

IMG-20170216-WA0090-600x1066 IMG-20170216-WA0093-600x1066


ចែករំលែក៖