ព័ត៌មានទាន់ហេតុការណ៍៖

ជនភៀសខ្លួនគុយបាជាង១០០ត្រូវអាមេរិកបញ្ជូនទៅស្រុកវិញ

ចែករំលែក៖

កាលពីថ្ងៃទី១៩ ខែកុម្ភៈ រដ្ឋាភិបាល គុយបាបានទទួលពលរដ្ឋរបស់ខ្លួន១១៧នាក់ដែលរដ្ឋាភិបាលអាមេរិកបញ្ជូនត្រឡប់ ទៅស្រុកវិញក្រោយពេលភាគីទាំងពីរបានព្រមព្រៀងគ្នាស្តីពីជនភៀសខ្លួន។ កាលពីខែមករាកន្លងទៅទីក្រុងវ៉ាស៊ីនតោនបានលុបចោលគោលនយោបាយអនុញ្ញាតឲ្យពលរដ្ឋគុយបាភៀសខ្លួនទៅនៅក្នុងទឹកដីអាមេរិក។

កន្លងមកមានពលរដ្ឋគុយបា៤០៨នាក់ត្រូវបានបញ្ជូនទៅស្រុកវិញប្រទេសមិុចស៊ីកូ ,១១៧នាក់បញ្ជូនទៅពី Bahamas , ៣៩ នាក់បញ្ជូនទៅពីកោះ Caiman សរុបពល រដ្ឋគុយបានដែលត្រូវបញ្ជូនត្រឡប់ទៅស្រុក វិញមានរហូតដល់៦៨១នាក់។

នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាល គុយបានឲ្យដឹងថា ជើងហោះហើរ ពិសេសពីអាមេរិកបញ្ជូនពលរដ្ឋគុយបារស់នៅខុស ច្បាប់ក្នុងទឹកដីអាមេរិក មកស្រុកវិញកាល ពីថ្ងៃទី១៧ ខែកុម្ភៈ។

ការសម្រេចខាងលើនៅថ្ងៃចុងក្រោយ ដែលលោក អូបាម៉ា បញ្ចប់អាណត្តិអាច ជួយឲ្យមានប្រសិទ្ធភាពនៅក្នុងការរារាំង ជនភៀសខ្លួនខុសច្បាប់ពីប្រទេសគុយបា ក៏ដូចជាការផ្លាស់ប្តូរនៅក្នុងសង្គមគុយបាក្រោយពេលអាមេរិកនិងគុយបាមានទំនាក់ ទំនងគ្នាល្អប្រសើរឡើងវិញ៕ ម៉ែវ សាធី

DSC_0749


ចែករំលែក៖