ព័ត៌មានទាន់ហេតុការណ៍៖

ភូមិត្រពាំងឈូក នៅតែមានលក់ថ្នាំញៀនដដែល សមត្ថកិច្ចឃាត់ខ្លួន៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ការបង្ក្រាបថ្នាំញៀន អោយអស់ទាំងស្រុង នៅភូមិត្រពាំងឈូកឥឡូវប្តូរមកឈ្មោះ ភូមិបុរីកម្ម មានទីតាំងនៅម្តុំមុខពេទ្យលោកសង្ឃ ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទោះបីសមត្ថកិច្ចខិតខំ រុះរើផ្ទះជួលពាក់ព័ន្ឋ ចោលជាង៧០ខ្នង យ៉ាងណាក្តី ឥឡូវនៅតែមានជនសង្គមងងឹតនាំយកថ្នាំញៀនមកលក់នៅទីនោះដដែលទៀត ដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងថ្នាំញៀនចំនួន២កញ្ចប់បន្ថែមទៀត កាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខ បាននិយាយថា នៅក្នុងចំណោម ក្រុមជនសង្ស័យទាំង៤នាក់ នោះមានជាប់ពាក់ព័ន្ឋជួញដូរម្នាក់ ក្នុងនោះ២នាក់ ចែកចាយ និង២នាក់ទៀតប្រើប្រាស់។

សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួនពួកគេទាំងនោះធ្វើឡើងដោយកម្លាំងរបស់អធិការដ្ឋានគរបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ក់ ហុង ជាអធិការ និងដោយបញ្ជាពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ បន្ទាប់មកកម្លាំងប្រតិបត្តិការបានចុះបង្ក្រាបជាក់ស្តែងនៅក្នុងភូមិបូរីកម្មករ(សង្កាត់ទឹកថ្លា) ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ តុង សីហា

ge (3) ge ge (1) ge (2)


ចែករំលែក៖