ព័ត៌មានទាន់ហេតុការណ៍៖

គ្រូជម្រើសជាតិកីឡាសូហ្វតឺន្នីស ដាក់ការរំពឹងខ្ពស់នៅព្រឹត្តិការណ៍ THAI LEND OPEN លើកទី៦

ចែករំលែក៖

ភ្នំពេញ៖ លោក យីសារិន គ្រូបង្ហាត់ក្រុមកីឡាសូហ្វតឺន្នីសជម្រើសជាតិកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងខ្លាំងលើអត្តពលលិករបស់ខ្លួនក្នុងការប្រជែងដណ្តើមយកមេដាយពីព្រឹត្តិការណ៍ប្រកួត THAI LEND OPEN លើកទី៦នៅប្រទេសថៃ ដែលនិងដំណើរការប្រកួតចាប់ពីថ្ងៃទី១ខែ កុម្ភដល់៧ ខែ កុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ។ ការលើកឡើង របស់គ្រូបង្វឹករូបនេះបានធ្វើឡើងនៅទីលានហ្វឹកហាត់ កាលទីថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

គ្រូជម្រើសជាតិសូហ្វតឺន្នីសខាងលើ បញ្ជាក់ទៀតថា សម្រាប់បេសកម្មទៅចូលរួមប្រកួតកីឡាសូហ្វតឺន្នីសកម្ពុជាក្នុងព្រឹត្តិការណ៍ THAI LEND OPEN លើកទី៦ នៅប្រទេសថៃ កម្ពុជាគ្រោង បញ្ជូនអត្តពលលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំ១៦នាក់ ក្នុងនោះ កីឡាការិនី៥នាក់ លេងវិញ្ញាសាជាក្រុមបុរស-នារី វិញ្ញាសាឯកក្តជនបុរស និងវិញ្ញាសា ឯកក្តជននារី ។

លោក បញ្ជាក់ថា អត្តពលិកដែលទៅចូលរួមប្រកួតនៅព្រឹត្តិការណ៍នេះមានប្រមាណ២០០នាក់ ក្នុងនោះ មកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី ឥណ្ឌា ម៉ាឡេស៊ី ថៃ ម្ចាស់ផ្ទះ និងកម្ពុជា ។ ទន្ទឹមនិងការត្រៀមលក្ខណៈចេញទៅប្រកួតនេះដែរ អត្តពលលិកសូហ្វតឺន្នីសកម្ពុជាបានហ្វឹកហាត់ រយៈពេលជាង២ខែមកហើយ ដោយពួកគេ ហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ផែនការដែលគ្រោងទុកគឺពេលព្រឹកចន្លោះពីម៉ោង៩ដល់ម៉ោង២រសៀល ទើបឈប់សម្រាក។

លោកបញ្ជាក់បន្ថែមថា តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់របស់អត្តពលលិកកន្លងមកនេះ លោកសម្លឹងឃើញអត្តពលលិកមានការរីកចម្រើនខ្លាំង ទាំងបច្ចេកទេស សមត្ថភាព និងបទពិសោធន៍លេងនៅលើទីលាន ធ្វើអោយលោកជាគ្រូបង្វឹកមានទំនុកចិត្តខ្លាំងចំពោះពួកគេ អាចប្រជែងដណ្តើមយកមេដាយបានពីពីព្រឹត្តិការណ៍ខាងលើ ។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយសម្រាប់អត្តពលិក កីឡាសហ្វតិន្នីសកម្ពុជាក្នុងការទៅចូលរួមព្រឹត្តិការប្រកួតនៅប្រទេសថៃ ហើយរាល់លើក ដែលអត្តពលលិកកីឡាសូហ្វតឺនី្នសចេញទៅគឺតែងតែនាំមេដាយត្រឡប់មកវិញជានិច្ច ៕ សារីម

abc (3) abc abc (1) abc (2)


ចែករំលែក៖