ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនយុវជនម្នាក់នៅស្រុកពញាឮដកហូតថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮបង្រ្កាបចាប់ខ្លួនបានកាលពីវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចខ្នងទំនប់មួយកន្លែង ស្ថិតក្នុងភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន០២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ កេង រ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចេតិយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន០២កញ្ចប់ និងទូរស័ព្ទដៃ០១គ្រឿង ។

ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរ-ប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចកំណត់ និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចក្តាប់បានព័ត៌មានថា ជនសង្ស័យមានរក្សាទុកគ្រឿងញៀន ដើម្បីជួញដូរទៅឲ្យអ្នកប្រើប្រាស់ ទើបសមត្ថកិច្ចដាក់កម្លាំងចាំឃ្លាំមើល រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

abc (2) abc abc (1)


ចែករំលែក៖