ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆេះផ្ទះ១ខ្នង ព្រមទាំងឆេះស្រូវអស់ជាង៧តោននៅស្រុករមាសហែក

ចែករំលែក៖

 

ខេត្តស្វាយរៀងៈ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួន និងស្រូវចំនួន០៣ជង្រុក ខូចខាតស្រូវជាង៧តោន កាលពិវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិឈេីទាល ឃុំដូង ស្រុករមាសហែក ។

បើតាមសមត្ថកិច្ចនគបាលស្រុករមាសហែកបានឲ្យដឹងថា ម្ចាស់ផ្ទះដែលជាជនរងគ្រោះឈ្មោះ ប៉ាយឿង ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិឈេីទាល ឃុំដូង ស្រុករមាសហែក ។

ប្រភពដដែលបន្តទៀតថា ករណីភ្លើងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋខាងលើនេះ សមត្ថកិច្ចមិនទាន់ដឹងមូលហេតុភ្លាមៗនោះទេ ។ ភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ទើបប្រជាពលរដ្ឋក្នុងភូមិឃើញ ក៏បាននាំគ្នាមកជួយពន្លត់ ដោយខ្លះយកប៉ោតដងទឹកមកពន្លត់ ទោះជាយ៉ាងណាក៏ដោយ ក៏ពន្លត់ភ្លើងនៅតែមិនឈ្នះ ។ ភ្លើងបានឆាបឆេះជង្រុកស្រូវទាំងបីជម្រុក រហូតសល់តែគ្រោងឆ្អឹង ហើយឆាបឆេះដល់ផ្ទះ ទៀត ដោយឆេះរោលជញ្ជាំងក្តាររនាបឫស្សី និងដំបូលសង្កសី ឆេះខូចខាតប្រមាណជា៤០ភាគរយ ( ឆេះអស់មួយជំហៀងផ្ទះ)។

សមត្ថកិច្ចបន្តទៀតថា ផ្ទះដែលត្រូវភ្លើងឆេះនោះមានទំហុំ៦ម៉ែត្រគុណ៧ម៉ែត្រ ត្រូវបានខូចខាតមួយជំហៀងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួន និង ឆេះជង្រុកស្រូវ៣ជង្រុក ដែលមានស្រូវពេញជង្រុក សរុបជាង៧តោន។ ជង្រុកស្រូវនោះមាន ម្ចាស់ចំនួន៣គ្រួសារដែរ ទី១-ឈ្មោះ ប៉ាយឿង ជាម្ចាស់ផ្ទះ ទី២-ជារបស់កូនប្រសារ និងទី៣-ជារបស់ម្ដាយក្មេករបស់ ប៉ាយឿង ។

រីឯប្រជាពលរដ្ឋជិតខាងសន្និដ្ឋានថា ប្រហែលជាមានគេលួចបោះកន្ទុយបារីដាក់ក្នុងចំបេីង ដែលទ្រាប់ក្រោមជង្រុកស្រូវទេីបបានជាភ្លើងឆាបឆេះលឿនបែបនេះ ម្យ៉ាងម្ចាស់ ផ្ទះមិននៅផ្ទះ ទើបភ្លើងឆេះមិនដឹងពេលភ្លើងឆេះពេញក្រមុំទើប អ្នកជិតខាងឃើញនាំគ្នាទៅជួយពន្លត់ ហើយមិនអាចពន្លត់បានភ្លើងបានរាលទៅឆេះជង្រុកស្រូវក្បែរគ្នា២ជង្រុកទៀត ឆេះម៉ត់និងរាលទៅឆេះផ្ទះទៀត ក៏ប៉ុន្តែប្រជាពលរដ្ឋបានជួយពន្លត់បានជោគជ័យ កុំអីឆេះម៉ត់ផ្ទះ១ខ្នងទៀត។

សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីភ្លើងឆេះនេះ ដើម្បីរកមូលហេតុ នៃការនាំឲ្យមានអគ្គីភ័យនេះកើតឡើង ៕ យឹម សុថាន

abc (1) abc (2) abc (3) abc (4) abc (5) abc (6) abc (7) abc (8)


ចែករំលែក៖