ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​៤នាក់​ និង​ របួស​ជិត​២០នាក់​ គ្រោះថ្នាក់ចរាចរ​ទូទាំង​ប្រទេស​ ថ្ងៃ​ទី​២២ កុម្ភៈ​

ចែករំលែក៖

ភ្នំពេញ: មនុស្ស៤នាក់បានស្លាប់និងមនុស្ស១៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរទូទាំងប្រទេស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ ។

ក្នុងគ្រោះថ្នាក់ចរាចរ១២លើក បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមាន ម៉ូតូ ចំនួន៨គ្រឿង រថយន្តធុនតូច ចំនួន៤គ្រឿង រថយន្តធុនធំចំនួន៥គ្រឿង ថ្មើរជើងម្នាក់ និងយានយន្តផ្សេងៗីរគ្រឿង ។

មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចររួមមាន ល្មើសល្បឿន៧លើក (ស្លាប់ ២នាក់) មិនប្រកាន់ស្តាំ ២លើក (ស្លាប់ម្នាក់) ស្រវឹងមួយលើក (ស្លាប់ម្នាក់) ។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោក រយៈពេល ២២ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង ចំនួន ២១៥លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១០៣នាក់ រងរបួសសរុប ចំនួន ៣២០នាក់ ក្នុងនោះរបួសធ្ងន់ ២១៦នាក់ និងរងរបួសស្រាល ចំនួន ១០១ នាក់ ។

លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ១,១៣៣ គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣៧៦ គ្រឿង និងពិន័យសរុប ចំនួន ៧៥៧ គ្រឿង ៕ ចេស្តា

IMG-20170222-WA0114-600x337

 


ចែករំលែក៖