ក្រសួងសន្តិសុខជាតិអាមេរិកកាលពីថ្ងៃទី២១ ខែកុម្ភៈ បានបង្ហើបពីខ្លឹមសារនៃ ការបង្កើនសកម្មភាពអនុវត្តច្បាប់ស្តីពីជនភៀសខ្លួនរបស់ប្រធានាធិបតី ត្រាំ ក្នុងនោះមានការចាប់ខ្លួននិងបណ្តេញជនអន្តោ ប្រវេសន៍ខុសច្បាប់នៅអាមេរិករាប់លាននាក់។
តាមឯកសាររបស់ក្រសួងសន្តិសុខ ជាតិអាមេរិក DHS បានបង្ហាញឲ្យឃើញថា គោលដៅរបស់ប្រធានាធិបតី ត្រាំ គឺរឹតបន្តឹង ជនអន្តោប្រវេសន៍នៅលើទឹកដីអាមេរិក ក្នុងនោះមានទាំងការលាតត្រដាងជនអន្តោ ប្រវេសន៍ដែលបានបង្កបទល្មើសផ្សេងៗ ផងដែរ។ កម្លាំងសន្តិសុខនៅក្នុងតំបន់និងក្រុមអនុវត្តច្បាប់អន្តោប្រវេសន៍ខុសច្បាប់ ក្នុងនោះមានការដកហូតសិទ្ធិផ្ទាល់ខ្លួនរបស់ ជនអន្តោប្រវេសន៍ខុសច្បាប់និងសាងសង់មជ្ឈមណ្ឌលឃុំខ្លួនបណ្តោះអាសន្នសម្រាប់ ជនអន្តោប្រវេសន៍និងផ្លាស់ប្តូរគោល នយោបាយស្តីពីជនអន្តោប្រវេសន៍ និងចុងក្រោយបំផុតគឺបណ្តេញជនអន្តោប្រវេសន៍តែម្តង។
បណ្តាមន្ត្រី DHS បានឲ្យដឹងថា គោលនយោបាយថ្មីនឹងផ្តល់សិទ្ធិជាច្រើនដល់ មន្ត្រីមូលដ្ឋានក្នុងការរឹតបន្តឹងជនអន្តោ ប្រវេសន៍។ ចំណែកកម្លាំងសន្តិសុខជាតិ មិនត្រូវបានដាក់សម្រាប់ចាប់ជនអន្តោ ប្រវេសន៍នាពេលនេះឡើយគឺទុកឲ្យក្រុមសន្តិសុខតំបន់ជាអ្នកសម្រេច។
នយោបាយថ្មីរបស់ប្រធានាធិបតី ត្រាំ គឺសំដៅទៅលើជនភៀសខ្លួនជាង១១នាក់ដែលរស់នៅគ្មានលិខិតស្នាមត្រឹមត្រូវនៅលើទឹកដីអាមេរិក។ ក្រសួងសន្តិសុខជាតិអាមេរិកក៏បានស្នើឲ្យបណ្តេញជាបន្ទាន់នូវជនអន្តោប្រវេសន៍ខុសច្បាប់ណាដែលរកឃើញ។
គោលនយោបាយថ្មីគឺសម្តៅទៅលើ ជនអន្តោប្រវេសន៍ខុសច្បាប់និងអ្នកប្រព្រឹត្ត ល្មើសច្បាប់អាមេរិក។ ប៉ុន្តែរដ្ឋាភិបាលោក ត្រាំ បានបញ្ជាក់ថា ច្បាប់ថ្មីនោះមិនប៉ះ ពាល់ដល់កម្មវិធី DACA របស់អតីតប្រធា នាធិបតី អូបាម៉ា ដើម្បីការពារក្រុម «Drea- mers» មានន័យថា ជនភៀសខ្លួនដែល គ្រួសារសាច់ញាតិបាននាំមករស់នៅអាមេរិកតាំងពីតូចក្រុមនោះមិនស្ថិតនៅក្រោមការតាមដានរបស់រដ្ឋាភិបាល ត្រាំ ឡើយ ប្រសិនបើមិនប្រព្រឹត្តខុសច្បាប់។
មន្ត្រី DHS បានបញ្ជាក់ថា ពេលនេះ មិនទាន់មានករណីចាប់ខ្លួនឬបញ្ជូនជន អន្តោប្រវេសន៍ជាទ្រង់ទ្រាយធំណាមួយ ចេញពីអាមេរិកនៅឡើយទេ។ គោល នយោបាយខាងលើរបស់លោក ត្រាំ បាន បង្ហាញយ៉ាងច្បាស់ថា លោកកំពុងតែអនុវត្ត នូវអ្វីដែលលោកបានប្រកាសកាលពីពេលឃោសនាបោះឆ្នោត។ ពេលនោះលោកហៅជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិកគឺជា «អ្នកទោសមកពីខាងក្រៅ»។ លោក ត្រាំ បញ្ជាក់ទៀតថា ក្រុមនោះបានធ្វើឲ្យពលរដ្ឋអាមេរិករងផលប៉ះពាល់ក្លាយជាគោលដៅគំរាមកំហែងពីខាងក្រៅដល់ ពលរដ្ឋអាមេរិក។
នយោបាយថ្មីក្នុងការបណ្តេញជនអន្តោ ប្រវេសន៍ខុសច្បាប់របស់លោក ត្រាំ បាន ធ្វើឲ្យអ្នករស់នៅខុសច្បាប់នៅអាមេរិកជាច្រើនបានព្យាយាមភៀសខ្លួនបន្តទៅកាន់ប្រទេសកាណាដាដោយសង្ឃឹមថា បាន រស់នៅក្នុងប្រទេសនោះ។
តាមរបាយការណ៍របស់ប៉ូលិសព្រំដែនកាណាដាបានឲ្យដឹងថា ក្នុងរយៈពេលពីរ ថ្ងៃកន្លងមកជនភៀសខ្លួននៅអាមេរិកបានឆ្លងព្រំដែនទៅកាន់កាណាដាកើនឡើងដោយប៉ូលិសបានចាប់ខ្លួនមនុស្ស២២ នាក់ទៀតដែលព្យាយាមចូលទៅទឹកដីកាណាដាក្នុងនោះក៏មានកុមារផងដែរ។
អ្នកនាំពាក្យប៉ូលិសកាណាដាលោក Robert Cyrenne បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០១៧មកទល់ពេលនេះប៉ូលិសព្រំដែនបានចាប់ខ្លួនមនុស្ស៩៩នាក់ដែលមកពីអាមេរិក។ លោកបន្តទៀតថា អាច នឹងមានជនភៀសខ្លួនមកពីអាមេរិកជា ច្រើនទៀតចូលទៅកាន់កាណាដា ឬបាន ចូលដល់ទឹកដីកាណាដារួចរាល់។
ខេត្ត Manitoba នៅជាប់ព្រំដែនជាមួយ អាមេរិកស្ថិតនៅតំបន់ Emerson កំពុង ប្រឈមនឹងការភៀសខ្លួនរបស់ជនអន្តោប្រវេសន៍មកពីអាមេរិកកាន់តែច្រើនឡើងដោយសារតែជនភៀសខ្លួនទាំងនោះគ្មានឯកសារនៅអាមេរិកខ្លាចត្រូវលោក ត្រាំ បញ្ជូនត្រឡប់ទៅស្រុកវិញទើបបង្ខំចិត្តភៀស ខ្លួនទៅកាន់ប្រទេសកាណាដា។
កាលពីសប្តាហ៍កន្លងមកប៉ូលិសបានចាប់ខ្លួនជនភៀសខ្លួន៤៣នាក់ដែលបាន ចូលទៅកាន់ស្រុក Emerson ជាស្រុកមួយដែលមានពលរដ្ឋប្រមាណ៦០០នាក់ ប៉ុណ្ណោះ។
ជនអន្តោប្រវេសន៍ដែលឆ្លងព្រំដែនពីអាមេរិកទៅកាណាដាភាគច្រើនគឺតាមផ្លូវគោក និងតាមផ្លូវកាត់គេចពីប៉ូលិសចាប់ ខ្លួន។ ចំណែកនៅតាមច្រកព្រំដែនផ្លូវការស្ថិតនៅក្នុងខេត្ត Manitoba វិញមានជនភៀសខ្លួនទៅកាន់កាណាដាច្រើនឡើង ក្នុងរយៈពេលចុងក្រោយនេះ។
ការព្យាយាមទៅកាន់កាណាដារបស់ ជនអន្តោប្រវេសន៍នៅអាមេរិកកើនឡើង ក្រោយពេលប្រធានាធិបតីអាមេរិកមាន បំណងចេញច្បាប់ហាមប្រាមជនអន្តោ ប្រវេសន៍សាជាថ្មីក្រោយពេលច្បាប់មុនត្រូវបានតុលាការលុបចោល។
កន្លងមកថ្មីៗនេះអាមេរិកក៏បានបញ្ជូនជនភៀសខ្លួនគុយបាជាច្រើននាក់ត្រឡប់ទៅប្រទេសវិញ។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ រដ្ឋាភិបាលគុយបាបានទទួលពលរដ្ឋរបស់ខ្លួន១១៧នាក់ដែលរដ្ឋាភិបាលអាមេរិកបញ្ជូនត្រឡប់ទៅស្រុក វិញក្រោយពេលភាគីទាំងពីរបានព្រមព្រៀងគ្នាស្តីពីជនភៀសខ្លួន។ កាលពីខែមករាកន្លងមកទីក្រុងវ៉ាស៊ីនតោនបានលុបចោលគោលនយោ បាយអនុញ្ញាតឲ្យពលរដ្ឋគុយបាភៀសខ្លួនទៅនៅក្នុងទឹកដីអាមេរិក។
កន្លងមកមានពលរដ្ឋគុយបាន៤០៨នាក់ បានបញ្ជូនទៅស្រុកវិញពីប្រទេសមិុចស៊ីកូ, ១១៧នាក់បញ្ជូនទៅពី Bahamas, ៣៩ នាក់បញ្ជូនទៅពីកោះ Caiman សរុបពលរដ្ឋគុយបាដែលត្រូវបញ្ជូនត្រឡប់ទៅស្រុក វិញមានរហូតដល់៦៨១នាក់។
នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលគុយបាឲ្យដឹងថា ជើងហោះហើរពិសេស ពីអាមេរិកបញ្ជូនពលរដ្ឋគុយបារស់នៅ ខុសច្បាប់ក្នុងទឹកដីអាមេរិកមកស្រុកវិញកាលពីថ្ងៃទី១៧ខែកុម្ភៈ។
ការសម្រេចខាងលើនៅថ្ងៃចុងក្រោយដែលលោកអូបាម៉ាបញ្ចប់អាណត្តិអាចជួយ ឲ្យមានប្រសិទ្ធភាពនៅក្នុងការរារាំងជនភៀសខ្លួនខុសច្បាប់ពីប្រទេសគុយបាក៏ដូច ជាការផ្លាស់ប្តូរនៅក្នុងសង្គមគុយបាក្រោយ ពេលអាមេរិកនិងគុយបានមានទំនាក់ទំនង ល្អប្រសើរឡើងវិញ៕