ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកូរ៉េខាងជើងនិងប្រទេសម៉ាឡេស៊ីប្រឈមមុខដាក់គ្នាក្រោយការធ្វើឃាត គីម ជុងណាម

ចែករំលែក៖

ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងទីក្រុងគូឡាឡាំពួរកាន់តែតានតឹង ក្រោយពេលលោកគីមជុងណាមរងការធ្វើឃាតពីស្ត្រីពីរនាក់នៅក្នុងអាកាសយានដ្ឋាន គូឡាឡាំពួរ។ ក្រសួងការបរទេសម៉ាឡេស៊ីក៏បានកោះហៅអគ្គរដ្ឋទូតកូរ៉េខាងជើង ដើម្បីប្រឆាំងពីសកម្មភាពចោទប្រកាន់ថាម៉ាឡេស៊ីបានរួមដៃជាមួយកូរ៉េខាងត្បូង ដែលជាសត្រូវរបស់កូរ៉េខាងជើងជុំវិញការស្លាប់របស់គីមជុងណាម។

ទីក្រុងព្យុងយ៉ាងបានថ្កោលទោសយ៉ាង ខ្លាំងដល់ប្រទេសម៉ាឡេស៊ីដែលបានត្រួតពិនិត្យសាកសពលោក គីម ជុងណាម បង ប្រុសមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ការត្រួតពិនិត្យសាកសពដោយមិនប្រគល់ទៅឲ្យស្ថានទូតកូរ៉េខាងជើងធ្វើឲ្យទីក្រុង ព្យុងយ៉ាងចាត់ទុកថា ជាការរួមគំនិតជា មួយកូរ៉េខាងត្បូង។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រសួងការបរទេសម៉ាឡេស៊ីបញ្ជាក់ ថា «រដ្ឋាភិបាលម៉ាឡេស៊ីនឹងត្រួតពិនិត្យទៅលើការចោទប្រកាន់ដែលធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលទីក្រុងគូឡាឡាំពួរ។ ការស្លាប់របស់ គីម ជុងណាម គឺនៅលើទឹកដីម៉ាឡេស៊ី ដូច្នេះម៉ាឡេស៊ីមាន តួនាទីស្រាវជ្រាវត្រួតពិនិត្យករណីនេះ។

ក្នុងព្រិត្តិការណ៍ពាក់ព័ន្ធនោះដែរ កូន ប្រុសលោក គីម ជុងណាម បានធ្វើដំណើរពីទីក្រុងម៉ាកាវទៅកាន់ម៉ាឡេស៊ីកាលពីថ្ងៃ ទី២០ ខែកុម្ភៈ។ សារព័តមានរ៉យទ័របាន ផ្សាយថា លោក គីម ហានស៊ូល កូនប្រុស គីម ជុងណាម បានទៅដល់ម៉ាឡេស៊ីនៅ យប់ថ្ងៃទី២០ ខែកុម្ភៈ តាមជើងហោះហើរ AirAsia Airlines ។

មន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា នឹងប្រគល់ សាកសព គីម ជុងណាម ទៅឲ្យគ្រួរសារជន រងគ្រោះ។ កន្លងមកម៉ាឡេស៊ីប្រកាសថា លុះត្រាតែគ្រួសារប្រគល់ DNA បញ្ជាក់ការ ពិតទើបប្រគល់សាកសពទៅឲ្យ៕ ម៉ែវ សាធី

លោក គីម ជុងណាម (កាលពីមិនទាន់បាត់បង់ជីវិត)

លោក គីម ជុងណាម (កាលពីមិនទាន់បាត់បង់ជីវិត)


ចែករំលែក៖