ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាថាម្នាក់ទៀតដេកស្លាប់នៅសួនច្បារអតីតមហោស្រពចាស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជាជនអនាថាម្នាក់ បានដេកស្លាប់ដោយសារជំងឺ ហើយគ្មានអ្នកមើលថែ ទើបឈឺរហូតដល់ស្លាប់តែម្តង សាកសពត្រូវបានគេប្រទះឃើញនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសួនច្បារអតីតមហោស្រពចាស់ ស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ករណី ស្លាប់ខាងលើនេះ សមត្ថកិច្ច និងអាជ្ញាមូលដ្ឋាននៅពុំទាន់បានស្គាល់អត្តសញ្ញាណជនរងគ្រោះពិតប្រាកដនោះទេ បន្ទាប់ពីបានប្រទះឃើញសាកសពខាងលើ ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរកន្លែងកើតហេតុ ក៏បាន រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់២ ដើម្បីត្រួតពិនិត្យលើករណីស្លាប់របស់ជនរងគ្រោះខាងលើ ។ បន្ទាប់ពីការត្រួតពិនិត្យ និងប្រមូលទិន្នន័យព័ត៌មាននៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សាកសព) គាត់មានផ្ទុកជំងឺរ៉ាំរ៉ៃយូរណាស់មកហើយ គាត់មានកូនពីរនាក់ មួយនៅភ្នំពេញ មួយទៀតនៅខេត្តព្រះសីហនុ ហើយក៏កំពុងស្ថិតក្នុងកន្លែងអប់រំកែប្រែគ្រឿងញៀនរបស់អង្គការម្លប់តាប៉ាងផងដែរ ។

ប្រភពដដែលបានបន្តទៀតថា បច្ចុប្បន្នសមត្ថកិច្ចបានយកសាកសពទៅតំកល់នៅវត្តហើយ ។ ស្របពេលខាងលើនេះ ក៏មានបងប្អូនសប្បុរសជន នៅក្បែរកន្លែង កើតហេតុ បានរៃអង្គាសជាថវិកា សម្រាបចាត់ចែងទិញជាក្តារម្ឈូសដាក់សាកសពយកទៅបូជា នៅឈាប្បដ្ឋានផងដែរ ។

គួររំលឹកផងដែរថា នៅខេត្តព្រះសីហនុនៅក្នុង ខែកុម្ភៈ ឆ្នាំ២០១៧ មានជនអនាថាចំនួន២នាក់ ដេកស្លាប់ តាមទីសាធារណៈ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើបានរិះគន់ថា ក្នុងរូបភាពខាងលើ ដែលជាការបញ្ជាក់ពីភាពអសកម្មរបស់មន្ទីរសង្គមកិច្ច យុវនីតិសម្បទារខេត្តព្រះសីហនុ ។

ជុំវិញពាក្យរិះគន់ខាងលើនេះ អ្នកយកព័ត៌មានព្យាយាមរកការបកស្រាយពីលោកប្រធានមន្ទីរសង្គមកិច្ច យុវនីតិសម្បទារខេត្ត ប៉ុន្តែ មិនមានប្រភព ( លេខទូរស័ព្ទ )ដោយហេតុថា លោកមិនចូលចិត្តរាប់រកអ្នកយកព័ត៌មាន ៕ ឆ្លាម សមុទ្រ

IMG_1408 IMG_1406 IMG_1407


ចែករំលែក៖