ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសយ៉ាងធ្ងន់បន្ទាប់ពីជិះម៉ូតូដួលដោយខ្លួនឯង

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានទទួលរងរបួសយ៉ាងធ្ងន់ដេកសន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ បន្ទាប់ពីបុរសរូបនេះជិះម៉ូតូដួលដោយខ្លួនឯង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២០៦ ត្រង់ចំនុចខាងមុខរោងចក្របារី ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឈឿន ថា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1T-3634 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវលេខ២០៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានពាក់មួកការពារសុវត្ថិភាព ខណៈជិះដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតដួលបោកទៅលើផ្លូវបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែកម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

ae (2) ae ae (1)


ចែករំលែក៖