ក្រោយការរៀបចំការប្រកួតវគ្គជម្រុះក្នុងតំបន់និងទទួលបានភាពជោគជ័យទាំងពីរតំបន់រួចមកគឺនៅការប្រកួតនៅខេត្តព្រះសីហនុ និងបាត់ដំបង ក្រោមការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ Tiger។
ឥលូវនេះការប្រកួតបាល់ទាត់ Tiger Street Football Festival 2017ចាប់ផ្តើមបើកការប្រកួតវគ្គជម្រុះជុំតាំងពីថ្ងៃទី២៤ និងកំពុងធ្វើការប្រកួតវគ្គជុំទីពីរនៅថ្ងៃទី២៥ កុម្ភៈ តាំងពីម៉ោង៨ព្រឹករហូតដល់ដល់ម៉ោង៦ល្ងាចដោយមានក្រុមចូលរួមកើនឡើងរហូតដល់១០៨ក្រុម ដែលជាចំនួននឹកស្មានមិនដល់។
ហើយថ្ងៃនេះគឺជាការប្រកួតរកជើងខ្លាំងចំនួន ៣២ក្រុមចុងក្រោយដើម្បីមកប្រកួតវគ្គផ្តាច់ព្រ័តស្អែកថ្ងៃទី២៦។ក្រៅពីការប្រកួតដ៏ជក់ចិត្តនៅលើទីលាន ក៏មានស្តង់លក់សម្ភារះកីឡា, ស្តង់លេងGameកំសាន្ត ដើម្បីឈ្នះរង្វាន់ជាច្រើនពីស្រាបៀរ Tiger ស្តង់ដែលមានផ្តល់ការ Free WIFI ដោយឥតគិតថ្លៃ ដោយគ្រាន់តែ like Tiger Beer Facebook Page ( Tiger Beer KH) ដែលអាចធ្វើឲ្យអ្នកចូលរួមកាន់តែសប្បាយរីករាយ។
រីឯប្រាក់រង្វាន់ក្នុងវគ្គជម្រុះក្នុងតំបន់Tiger Street Football Festival 2017:
ការប្រកួតវគ្គជម្រុះតាមតំបន់ | រង្វាន់ទឹកប្រាក់ |
ចំណាត់ថ្នាក់លេខ ១ | USD 1,500 |
ចំណាត់ថ្នាក់លេខ ២ | USD 1,000 |
ចំណាត់ថ្នាក់លេខ ៣ | USD 500 |
ចំណាត់ថ្នាក់លេខ ៤ | USD 200 |
ហើយមណ្ឌលសៀមរាបនេះ នឹងជ្រើសយកចំនួន១០ក្រុមដែលខ្លាំងបំផុតទៅធ្វើការប្រកួតផ្ដាច់ព្រ័ត្រនៅភ្នំពេញថ្ងៃទី12 មីនា ដណ្តើមយកទឹកប្រាក់កាន់តែច្រើនអស្ចារ្យ រហូតដល់ទៅ១៥០០០ដុល្លា។
គួរបញ្ជាក់ផងដែលថាក្រោយចប់ការប្រកួតនឺងមានការប្រគុំតន្រ្តីខ្នាតយក្ស ដោយមានការរចនាឆាកតន្រ្តីប្លែក និងឡូយអាស្ចារ្យ រូបរាងដូចកុងតាន័រ រំលេចជាមួយ ភ្លើង LED យ៉ាងស្រស់ស្អាតជូនទស្សនាមទាំង២រាត្រី គឺនៅរាត្រីថ្ងៃទី២៥ និង ២៦ រៀបចំដោយក្រុមហ៊ុនស្រាបៀរTigerដែលមានកំពូលតារាចម្រៀងល្បីៗចូលរួម ដូចជាលោក ខេមរះសិរីមន្ត,ក. ឪក សុគន្ធកញ្ញា,លោក ឆាយ វិរះយុទ្ធ, លោក ឆន សុវណ្ណារាជ, ក. ទេព បូព្រឹក្ស,លោក នី រតនា, ក.សួស វិហ្សា,លោក STEP, ក.ឈិន ម៉ានិច និង លោកនាងប្រាក់សុគន្ធ ហើយនិងមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាសចាប់ពីម៉ោង៨យប់នេះតទៅនៅយប់ថ្ងៃទី ២៦កុម្ភៈ ៕
អត្ថបទ៖ ថន សន