ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃរក្សាការឡោមព័ទ្ធចាប់ព្រះចៅអធិការវត្តជាប់សង្ស័យលាងលុយខ្មៅ

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់ អូចា បានបញ្ជាក់ថា បើទោះបីមានហេតុ ការណ៍បាតុករម្នាក់បានធ្វើអត្តឃាតនៅ មុខវត្តរារាំងការចូលចាប់ខ្លួនព្រះចៅអធិការ Dhammachayo ពីសំណាក់ក្រុមប៉ូលិស ទាហាន តែការស្វែងរកចាប់ខ្លួនគឺជាការចាំបាច់ ដូច្នេះកម្លាំងទាហាននៅតែបន្តសកម្មភាពដដែល។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រព័ន្ធឃោសនារបស់ថៃបានដកស្រង់សម្តីនាយករដ្ឋ មន្ត្រី ប្រាយុទ្ធ ចានអូចា បញ្ជាក់ថា ការអនុ វត្តមាត្រាទី៤៤នៃរដ្ឋធម្មនុញ្ញក្នុងការឡោមព័ទ្ធវត្ត Dhammakaya ជារឿងចាំបាច់ត្រូវ តែធ្វើ។

បណ្តាញព័ត៌មានថៃបានដកស្រង់ព័ត៌មានពីក្រុមស្រាវជ្រាវថៃ DSI បានបញ្ជាក់ ថា ក្រុមជ្រុលនិយមប្រមាណ៣០នាក់បានលាយឡំជាមួយក្រុមសាសនិកដើម្បីបំផុស បំផុលបង្កអំពើហិង្សាប្រឆាំងនឹងការឡោមព័ទ្ធវត្តខាងលើ។

អនុប្រធាន DSI លោក Songsak Raksaksakul បានឲ្យដឹងថា ក្រុមជនជ្រុលនិយមទាំងនោះធ្លាប់ចូលរួមនៅក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងបាងកកនាពេលកន្លងមក។ នៅពេលនេះក្រុមអ្នកស្រាវជ្រាវបានស្វែងរកភស្តុតាងដើម្បីចាប់ខ្លួនអ្នកទាំងនោះ។

បើទោះបីជារដ្ឋាភិបាលមិនបានប្រកាសថា ជាក្រុមណាប៉ុន្តែសកម្មភាពខាងលើ បានបង្ហាញយ៉ាងច្បាស់ថា គឺក្រុមអាវក្រហម ដែលគាំទ្រអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ស៊ី ណា វ៉ាត្រា។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ កាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ទាហានដែលយាមនៅជុំវិញ វត្តបានឃាត់ខ្លួនអតីតមន្ត្រីប៉ូលិសឈ្មោះ Rungroj Bhaekanant ធ្លាប់កាន់តំណែងជាស្នងការប៉ូលិសខេត្តអយុធ្យានៅពេល ដែលលោកបានធ្វើដំណើរនៅក្បែរវត្តគួរ ឲ្យសង្ស័យ។ នៅពេលត្រួតពិនិត្យរថយន្តគេរកឃើញមានអាវការពារគ្រាប់២ និង មានស្លាកបដាបង្ហាញពីការសោកស្តាយ ចំពោះបាតុករម្នាក់ធ្វើអត្តឃាតកាលពីថ្ងៃទី២៥ ខែកុម្ភៈ៕ ម៉ែវ សាធី

dew


ចែករំលែក៖