ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត បានដឹក នាំក្រុមការងារក្រសួងធនធានទឹក និង ឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ចុះធ្វើការត្រួតពិនិត្យការដ្ឋានគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅក្នុងតំបន់ស្ទឹងតាំងក្រសាំង ស្ទឹងកំពង់ត្រាច-កីចក និងក្នុងតំបន់ទន្លេវ៉ៃគោ ។
តាមរយៈការចុះពិនិត្យនៅពេលនេះ ក្រុមការងារបានសម្រេចជ្រើសរើសយក ទីតាំងមួយចំនួន ដើម្បីធ្វើអនុត្តរភាពពង្រីកផ្ទៃដីស្រោចស្រពនិងទាញទឹកឲ្យទៅកាន់តែកៀកនឹងស្រែរបស់បងប្អូនប្រជាកសិករ ។ ទីតាំងដែលត្រូវបើកការដ្ឋាននាពេលខាងមុខឆាប់ៗនេះមាន ៖
១- ការដ្ឋានប្រព័ន្ធធារាសាស្រ្តតាំង ក្រសាំង គឺត្រូវបន្តពង្រីកប្រឡាយបេតុង ទៅកាន់តំបន់ឃុំជ្រាប់ និងឃុំកកោះ , រៀបចំ ប្រព័ន្ធប្រឡាយរងក្នុងតំបន់ឃុំទីប៉ូ ។
២- រៀបចំការធ្វើអនុត្តរភាពលើប្រព័ន្ធធារាសាស្រ្តអូរក្រញាក ក្នុងតំបន់ស្ទឹងស្ទោង ។
៣- ទាញយកបទពិសោធន៍ដ៏ជោគជ័យលើការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្រ្តវៃគោដែលបានអនុវត្ត ២ទីតាំងកន្លងមក ទៅរៀបចំទីតាំងទី៣ និងទីតាំងបន្តបន្ទាប់ ទៀត ។
៤- អនុវត្តជំហានបញ្ចប់ប្រព័ន្ធមេកីចក ឲ្យបានឆាប់ និងបន្ទាប់មកត្រូវរៀបចំការ ធ្វើអនុត្តរភាពនៅប្រព័ន្ធនេះទាំងមូល ៕ សហការី