ខេត្តព្រៃវែង ៖ រាល់ថ្ងៃគេសង្កេតឃើញ សកម្មភាពអ្នកលេងល្បែងស៊ីសងគ្រប់ ប្រភេទនៅក្នុងកាស៊ីណូ “កោះស្កូ” ដែល ស្ថិតនៅឃុំកោះសំពៅ ស្រុកពាមជ័រ ខេត្ត ព្រៃវែង កំពុងតែបើកលេងយ៉ាងគគ្រឹកគ គ្រេង ជាពិសេសល្បែងបញ្ជល់់មាន់តែម្ដង ក្នុងមួយថ្ងៃៗបញ្ជល់រាប់សិបគូ ។
ការលេងល្បែងស៊ីសងទាំងនោះ ត្រូវ បានមតិសាធារណៈលើកឡើងថា កាស៊ីណូ នៅកោះស្កូនេះ មិនមានអាជ្ញាបណ្ណទេ តែ ក៏អាចលេងបានព្រោះមានអ្នកធំនៅពី ក្រោយ ។
ប្រភពពីមន្ត្រីម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះបានអះអាងឲ្យដឹងថា កាស៊ីណូ កោះស្កូនេះ គឺមានភ្ញៀវចូលលេងច្រើនក្នុង មួយថ្ងៃៗមិនក្រោមពី៤០០ទៅ៥០០នាក់ ទេ ។ ប្រភពបន្តទៀតថា កាស៊ីណូនេះ មិន មានច្បាប់ឡើយព្រោះថា មិនដែលឃើញ អនុក្រឹត្យ ស.ជ.ណ.ឬអាជ្ញាបណ្ណ ពីក្រសួង សេដ្ឋកិច្ច និងហិរញវត្ថុទេ។ រីឯពលរដ្ឋខ្មែរ ដែលចូលលេងល្បែងក្នុងកាស៊ីណូ ក៏មិន ស្គាល់ថា កាស៊ីណូដែលខ្លួនចូលលេងនេះ មានឈ្មោះអ្វីនោះទេ ។ ខណៈកាស៊ីណូនេះ មិនមានស្លាកយីហោឡើយ គឺមានតែរបង ពទ្ធ័ជុំវិញ។ ប្រភពមួយទៀតបានបង្ហើបថា កាស៊ីណូនេះ ពីមុនជារបស់លោកជំទាវ ម្នាក់ តែក្រោយមកឮថា លក់ឲ្យគេបាត់ ហើយ ។
លោក ជា ហេង អធិការនគរបាលស្រុកពាមជ័របានលើកឡើងថា សម្រាប់កាស៊ីណូ មួយនេះអាជ្ញាបណ្ណ ឬ ស ជ ណ លោកមិន ដែលឃើញទេ តែលោកនិងឲ្យប៉ុស្ថិ៍ទៅពិនិត្យនៅតែយ៉ាងណានោះមិនទាន់ដឹងទេ ។
ឯលោក ទួន សុគន្ទ ប្រធានមន្ទីរសេដ្ឋ កិច្ច និងហិរញវត្ថុខេត្តព្រៃវែងបានបក ស្រាយយ៉ាងដូចនេះថា កាស៊ីណូនោះ លោកមិនបានដឹងទេ ព្រោះគេមិនប្រាប់មក លោកផង ហើយបើចង់ដឹងទាល់តែសួរទៅ អគ្គសហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ វត្ថុ ។ ឯក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុនិងភាគី កាស៊ីណូមិនអាចសុំការពន្យល់បានទេ ។
គួរបញ្ជាក់ថា កាស៊ីណូ ដែលត្រឹមត្រូវ តាមច្បាប់ គឺមានអនុក្រឹត្យ ស.ជ.ណ បញ្ជាក់ពីការលេងល្បែង និងមានអាជ្ញា បណ្ណត្រឹមត្រូវ ហើយក៏តម្រូវឲ្យមានទីតាំងនៅតាមច្រកអន្តរជាតិ និងមានស្តង់ដារលក្ខណៈបច្ចេកទេសត្រឹមត្រូវមានស្លាក យីហោ ។ ម្យ៉ាងវិញទៀត គឺមិនអនុញ្ញាត ឲ្យខ្មែរចូលលេងល្បែងឡើយ គឺតម្រូវឲ្យ ជនជាតិបរទេសជាអ្នកលេងទេ តែសម្រាប់ កាស៊ីណូកោះស្កូ ស្រុកពាមជ័រនេះវិញ មិន មានស្លាកយីហោ ទីតាំងតូចផ្លូវចូលក៏តូច ហើយនៅជាប់ច្រករបៀងទៀត តើមាន ច្បាប់មកពីណា ខណៈសមត្ថកិច្ចមិនដែលឃើញអាជ្ញាបណ្ណផងនោះ ៕ សហការី