ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ Power Festival លើកទី២ និងការប្រណាំង ខារ៉ា ខាប់ ២០១៧ ទទួលបានជោគជ័យ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កីឡាករប្រណាំងម៉ូតូកម្រិតអាជីព ទាំងថ្នាក់ជាតិ និងអន្តរជាតិ ប្រមាណ៥០នាក់ បានប្រកួតប្រជែងគ្នា ក្នុងព្រឹត្តិការណ៍ Power Festival លើកទី២ និងការប្រណាំង ខារ៉ា ខាប់ ២០១៧ រយៈពេល២ថ្ងៃ នៅទឹកដីខេត្ត បាត់ដំបង ទទួលបានការគាំទ្រពីប្រជាពលរដ្ឋគួឲ្យមោទនភាព ។

លោក ហូ សិទ្ធគុណ គណៈកម្មាធិការរៀបចំការប្រកួតបានឲ្យដឹងថា នេះជាជោគជ័យថ្មីមួយទៀត សំរាប់សហព័ន្ធកីឡាយានយន្តកម្ពុជា និងក្លិប KARA ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីកីឡាករជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខេត្តបាត់ដំបងតែម្តងសម្រាប់ព្រឹត្តិការណ៍ Power Festival លើកទី២ និងការប្រណាំង ខារ៉ា ខាប់ ២០១៧នេះ ។

ដោយឡែក លោកមៀច សុផាន់ណាប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានវាយតំលៃខ្ពស់ ចំពោះក្រុមការងារដែលបានរៀបចំព្រឹត្តការណ៍នេះទទួលបានជោគជ័យ និងមានលការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។លោកប្រធានសហព័ន្ធសង្ឃឹមថា វិស័យកីឡាយានយន្តនៅកម្ពុជានិងមានការរីកចំរើន និងចូលរួំពីយុវជនកាន់តែផុសផុលឡើង តាមរយៈសកម្មភាពនេះ ហើយវាក៏អាចជាសារមួយ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតយុវជន ធ្លាប់តែបង្ហោះម៉ូតូអាណាធិបតេយ្យ តាមទីសាធារណៈ ឲ្យពួកគាត់ងាកមកចូលរួមជាមួយសហព័ន្ធក្នុងការហ្វឹកហាត់បង្កើនសមត្ថភាពដោយមានទទួលស្គាល់ពីសហព័ន្ធនិបសាធារណជនទូទៅសម្រាប់ត្រៀមប្រកួតនៅក្នុងព្រឹត្តិការណ៍នានា ជាពិសេសត្រៀមស៊ីហ្គេម ២០២៣។

គួររំលឹកថា ចំពោះលទ្ធផលការប្រកួត ទាំង២ជើង Class A លេខ១ បានកីឡាករ មីង សេង លេខ២ Quochuyលេខ៣ Nhoc Ho អ្នកសិតជាកីឡាករវៀតណាម Class B លេខ១ កីឡាករ ខុម គីមហាប់ លេខ២ ពេជ្រ គីមស្រ៊ុន លេខ៣ សុខ សួនណារុន Class C លេខ១កីឡាករ វ៉ាន់ សកលលេខ២ ទី សុភ័ក្រ្ត លេខ៣ មូល ភិរុណ Class D លេខ១កីឡាករ ដួង ពៅ លេខ២ ឃុន ដេវីដ លេខ៣ K C ចំណែកឯ Class E លេខ១ កីឡាករ នាង ណារ៉ាត់ លេខ២ មួង តុលា លេខ៣ ព្រហ្ម ចាន់ដារ៉ូ ៕សារីម

sew (3) sew sew (1) sew (2)


ចែករំលែក៖