ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទើរភ្លើងលួចទួរស័ព្ទបានមិនចេះបិទស៊ីម ត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ធំៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសួរនាំនៅអធិការក្រុងស្ទឹងសែន បន្ទាប់ម្ចាស់ទូរស័ព្ទបានប្តឹងថា មានចោរលួចទូរស័ព្ទនៅក្នុងផ្ទះរបស់ខ្លួន២គ្រឿង ពេលភ្លាមៗនោះ សមត្ថកិច្ច និងម្ចាស់ទូរស័ព្ទបានជិះម៉ូតូ តាមរក តែចៃដន្យចោរម្នាក់នេះមិនចេះដោះស៊ីម កំពុងឲ្យអ្នកលក់ទូរស័ព្ទជួយដោះស៊ីមចេញ ជួនពេលម្ចាស់មកទាន់ អោយសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិ កំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ប៊ូពិសី នាយប៉ុស្តិ៍រដ្ឋបាលកំពង់ក្របៅ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានចោរលួចទូរស័ព្ទ ខណៈនោះ លោកក៏បានជិះម៉ូតូតាមផ្លូវជាតិលេខ៦ ក៏បានឃើញមុខសញ្ញា កំពុងតែប្រតាយគ្នាជាមួយម្ចាស់ទូរស័ព្ទ លោកបានទៅឃាត់ខ្លួនតែម្ដង ។

ប្រភពបន្តថា ជនសង្ស័យ ឈ្មោះរស់ សំបូរ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ រំទំ ស្រុករវាង ខេត្តព្រះវិហារ បានមកជួលផ្ទះសំណាក់(ចៅខ្ញុំ) ស្នាក់នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ម្ចាស់ទូរស័ព្ទ និងឪពុករបស់គេស្គាល់គ្នាហើយខ្លួនក៏ ចូលទៅលេងផ្ទះនិងបន្ទាប់ឃើញទូស័ព្ទទុកចោល ២គ្រឿង ម៉ាកអៃហ្វូន១គ្រឿង និងអិនចុចពិល១គ្រឿង ក៏មានគោលបំណងលួចយក១គ្រឿង ដើម្បីយកលុយឲ្យថ្លៃផ្ទះសំណាក់ ព្រោះនៅខ្វះគេ១៥០០០រៀល ទៀត ដែលខ្លួនគេទុកម៉ូតូចាស់១គ្រឿង បញ្ចាំនៅផ្ទះសំណាក់(ចៅខ្ញុំ ១៦៨) និងថ្លៃម៉ូតូឌុប ចំនួន២០០០០រៀលផង ស្រាប់តែមិនទាន់បានលក់ផង ម្ចាស់គេមកទាន់ អោយសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។

ទោះបីយ៉ាងណាក៏ដោយ ជនសង្ស័យសមត្ថកិច្ចកំពុងតែសាកសួរនៅអធិការក្រុងស្ទឹងសែន ដើម្បីបញ្ជូនបន្តទៅកាន់ស្នងការខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ៕ ប៊ុន រិទ្ធី

de (2) de de (1)


ចែករំលែក៖