ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនពិភពរស្មីបើកបុកជនរងគ្រោះ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនពិភពរស្មីបុកជនរងគ្រោះ២នាក់ប្តីប្រពន្ធ ពីក្រោយនៅម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ១៩៨ លេខ១៩៩ សិ្ថតនៅភូមិក្រសាំង(ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រមហ៊ុនពិភពរស្មី ពណ៌បៃតងលាយសរពាក់ស្លាកលេខ ភ្នំពេញ 3B-4595 បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅមកពីខាងខេត្តសៀមរាប ទៅភ្នំពេញ ស្របទិសគ្នាជាមួយនឹងម៉ូតូជនរងគ្រោះ លុះមកដល់ចំនុចកើតហេតុខាងលើ រថយន្តក៏បានបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់មុនស្ស២នាក់ ដែលជាប្ដីប្រពន្ធ នៅនឹងកន្លែងកើតហេតុ ហើយអ្នកបើកបរឡានក្រុងបានចុះរត់គេចខ្លួនបាត់ស្រមោល។

ចំណែកជនរងគ្រោះបើកបរម៉ូតូសេ១២៥ សេរី ២០១៦ ពាក់ស្លាកលេខ កំពង់ធំ 1H-8809 ឈ្មោះ អ៊ុ ធត ភេទប្រុស អាយុ៦៥ឆ្នាំ និងអ្នករួមដំណើរជាមួយត្រូវជាប្រពន្ធឈ្មោះ ស៊ុន សុត ភេទស្រី អាយុ៥៧ឆ្នាំ អ្នកទាំងពីរស្លាប់នៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីរថយន្តក្រុងបើកលឿនខ្វះការប្រុងប្រយ័ត្ន ក្រោយពេលកើតហេតុ បន្ទាប់ពីវាស់វែងរួចសាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូត្រូវបានកម្លាំងអធិការនាំយកមករក្សាទុកនៅអធិការដ្ឋានស្រុកកំពង់ស្វាយ ដើម្បីឲ្យតំណាងក្រុមហ៊ុនចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

eh (5) eh eh (1) eh (2) eh (3) eh (4)


ចែករំលែក៖