ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីជនជាតិបរទេសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២០និង២០នាទី កំលាំងខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសម្នាក់ នៅចំណុចផ្លូវលេខ៣១០ កែងផ្លូវលេខ៦៣ ភូមិ ៤ សង្កាត់បឹងកេងកង១ ខណ្ទចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ឈុន ឈារនៀត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាតនិរោធ ខណ្ទច្បារអំពៅ មុខរបរ ជាងតុទូ អ្នកបើកម៉ូតូ, ជនសង្ស័យ ឈ្មោះ ជារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវលេខ សង្កាត់ផ្សារកណ្តាល១ ខណ្ទដូនពេញ ជាអ្នកឆក់ ។

ជនរងគ្រោះដើរថ្មើរជើង ឈ្មោះ TALMA VERSCHUUR ANGLAI ភេទស្រី អាយុ២២ឆ្នាំ ជនជាតិហូឡង់ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ចំការមន មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែន លេខ NWOKF8437 ។ ឆក់កាបូបស្ពាយក្រណាត់ពណ៌ស មិនបានសម្រេច ក្នុងកាបូបមាន ទូរសព្ទ័ អាហ្វូនហ្វាយ ពណ៌ខ្មៅ១គ្រឿង កាមរ៉ា ម៉ាកសូនីមួយគ្រឿង និងប៉ាស្ព័រមួយក្បាល រត្រូវប្រគល់ឲ្យជនរងគ្រោះវិញ ។

ដកហូតម៉ូតូធ្វើសកម្មភាពម៉ាកណិច ពណ៌ក្រហម លាយខ្មៅ ស្លាកលេខ ភ្នំពេញ 1CG0574 ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតរបស់ខណ្ឌចំការមន កំពុងល្បាតលើផ្លូវ៦៣ ក្នុងសង្កាត់បឹងកេងកង១ ក៏ឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិច ពណ៌ក្រហម លាយខ្មៅ ស្លាកលេខភ្នំពេញ 1CG 0574 ស្រាប់តែធ្វើសកម្មភាពឆក់ពីស្រ្តីជនបរទេសម្នាក់ ភ្លាមៗនោះជនរងគ្រោះក៏បានស្រែក ក៏ត្រូវកំលាំងល្បាតរបស់ខណ្ឌចំការមនដេញចាប់រហូតដល់លើផ្លូវព្រះមុនីង្សមុខក្រុមហ៊ុនលក់ម៉ូតូហុងដាក្នុងសង្កាត់ផ្សារដើមថ្កូវ កំលាំងល្បាតរបស់ខណ្ឌចំការមន ក៏បានឃាត់ខ្លួនបានភ្លាមៗផងដែរ ។

ក្រោយកើតហេតុ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ បាននាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមច្បាប់ ៕ ស រស្មី

image1


ចែករំលែក៖