ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុគ្គលិកធានាគារអេស៊ីលីដា រត់ចែកជើងគ្នាទាំងព្រឹក ខណៈដែលអគ្គីភ័យឆាបឆេះទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដា
បន្តិចបន្តួចហើយរលត់វិញ ដោយសារតែជាងផ្សាដែកកំពុងតែផ្សារ ហើយក៏ធ្លាក់កំទេចភ្លើងឆេះតែម្តង ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចធានាគារអេស៊ីលីដា ជាន់ទី៨ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុគឺជាងផ្សារដែកបានឡើងទៅជាន់ទី៨ ធ្វើសកម្មភាពផ្សារដែក ហើយពេលដែលជាងកំពុងតែផ្សារនោះ ស្រាប់តែកំទេចភ្លើងបានធ្លាក់ក្រោម បង្កឲ្យឆាប់ឆេះផ្អើលដល់បុគ្គលិកដែលកំពុងតែធ្វើការនាំគ្នារត់ចែកជើងគ្នា ប៉ុន្តែសំណាងល្អ បុគ្គលិកខ្លះទៀតបានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ទៅវិញភ្លាមៗផងដែរ ។
ក្រោយកើតហេតុសំភារះខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ ៕ស តារា