ភ្នំពេញ៖ គណនីយហ្វេសប៊ុកមួយបានបង្ហោះសារចោទប្រកាន់មកលើតារាសម្តែង កុល ដាវី ថាមានជាប់ពាក់ព័ន្ធនឹងចំណងស្នេហាលួចលាក់ ជាមួយលោកហ៊ុន ម៉ានិត។ ការចោទប្រកាន់នេះ បានធ្វើឲ្យ កុល ដាវី ក្តៅចុងច្រមុះខ្លាំងរហូតបង្ហោះសារតបដោយពាក្យសម្តីធ្ងន់ៗទៅកាន់ម្ចាស់គណនីយនោះវិញភ្លាមៗផងដែរ ។
ថ្មីៗនេះម្ចាស់គណនីយហ្វេសប៊ុកឈ្មោះថា Chham Chhany បានបង្ហោះសារចោទតារាសម្តែង២ដួង គឺកញ្ញា កុល ដាវី និងកញ្ញា វ៉ាង ស្រីណូ ថាមានស្នេហាលួចលាក់ជាមួយកូនប្រុស សម្តេចតេជោ ហ៊ុន សែន គឺលោកហ៊ុន ម៉ានិត។
ម្ចាស់Facebook ដដែលនេះបានរៀបរាប់ថា តារាសម្តែងស្រី២ដួង ដែលគេសង្ស័យថា មានស្នេហ៍លួចលាក់ជាមួយលោកហ៊ុន ម៉ានិត នោះគឺកញ្ញាវ៉ាង ស្រីណូ និងកញ្ញាកុល ដាវី”។ ការបង្ហោះសារនេះ បានធ្វើឲ្យកញ្ញា កុល ដាវី បានឆេះដុំយ៉ាងខ្លាំង រហូតបោះពាក្យសំដីតបវិញថា៖ “ជនថោកទាប ពួកបាតសង្គម ហេតុអីក៏ហ៊ានសរសេរបង្ខូចកិត្តិយសរបស់ខ្ញុំបែបនេះ ចាប់ពីពេលនេះទៅបានការងារមួយទៀតហើយដើម្បីការពារភាពស្អាតស្អំរបស់ខ្ញុំជូនក្រុមគ្រួសារបង រក្សាជូនទស្សនិកជន ដែលតែងតែគាំទ្រនាងខ្ញុំក្នុងនាមជាអ្នកសិល្បៈមួយរូប ដែលពួកគាត់តែងតែស្រឡាញ់ និងផ្តល់តម្លៃ ជាពិសេសភាពស្អាតស្អំរវាងខ្ញុំ នឹងលោកហ៊ុន ម៉ានិត ទាំងដែលខ្ញុំ និងគាត់ពុំដែលបានជួបគ្នាម្តងណាសោះ ។ ចង់ដឹងដល់ហើយក្នុងខួរវា មានអីខ្លះរាល់ថ្ងៃ សុីអីបានវាមានសន្តានថោកទាបអីចឹង អាងអី អាងសារពីប្រិយមិត្តហើយឆ្លើយយករួចខ្លួនមែន ចង់ប្រាប់ថា វាមិនស្រួលអីចឹងទេ មនុស្សបាតសង្គម ពិតជារស់នាំធ្ងន់ផែនដីមែន អាណិតតែឪពុកម្តាយអ្នកឯងទេ បើគាត់ដឹងថា អ្នកឯងមានសន្តានថោកទាបអីចឹង មិនដឹងជាគាត់ឈឺចាប់ប៉ុណ្ណាទេ?” ៕ វឌ្ឍនា