ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តhumerបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវយុវជនម្នាក់ជិះម៉ូតូបុកបណ្តាលឲ្យបាក់កស្លាប់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ដោយជិះម៉ូតូជ្រុលបុករថយន្ត humer ចំពីចំហៀង ខណៈបើកឆ្លងផ្លូវ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខប៉ុស្តិ៍នគរបាលកាកាប តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងបង្កកកស្ទុះចរាចរណ៍យ៉ាងខ្លាំងផងដែរ ។

ជនរងគ្រោះឈ្មោះរស់ ផល្លា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែកម្ចាស់រថយន្តឈ្មោះ ម៉ែន សុខលាង អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ បើកបរឲ្យថៅកែរោងចក្រ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GH. 9746 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចើតហេតុ ស្រាប់តែមានរថយន្តម៉ាក humer ពណ៌ត្រេអុី ពាក់ស្លាកលេខ ភ្នំពេញ 2S 1117 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកឆ្លងផ្លូវមហាវិថីសហព័ន្ធរុស្សី បត់ទៅលិច ខណៈមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែម៉ូតូមកដល់ល្មម ចាប់ហ្វ្រាំងមិនទាន់ជ្រុលរថយន្តបុកចំពីចំហៀងបណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ដែលនៅក្បែរបានចេញមកឃាត់រថយន្តរួមទាំងម្ចាស់ភ្លាមៗតែម្តង និងទំនាក់ទៅនគរបាលរាជធានីវាស់វែងយកម៉ូតូ និងរថយន្ត រួមទាំងម្ចាស់ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ដោយឡែក សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តត្រពាំងក្រសាំងធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ

image1 image2 image3 image4


ចែករំលែក៖