ព័ត៌មានទាន់ហេតុការណ៍៖

លោក យិន សាន អធិការដ្នាននគរបាលខណ្ឌចំការមនប្រគល់ប្រាក់ឧត្ថមដល់មន្រ្តីបុ៉ស្តិ៍ទាំង១២ រួមនិងផ្នែកជំនាញ

ចែករំលែក៖

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក យិន សាន អធិការដ្នាននគរបាលខណ្ឌចំការមន ប្រគល់ប្រាក់ឧបត្ថមដល់មន្រ្តីបុ៉ស្តិ៍ទាំង១២ រួមនឹងផ្នែកជំនាញ ដែលបង្ក្រាបបទល្មើស គ្រឿងញៀន លួច ឆក់ ប្លន់ វាយប្រហារ កាប់សម្លាប់ ហិង្សាជាដើម។

ក្នុងឱកសនោះ លោក យិន សាន បានលើកឡើងថា អោយមន្រ្តីបុ៉ស្តិ៍ទាំង១២ រួមនិងផ្នែកជំនាញខាងលើនេះ ខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងរក្សាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយកាន់តែល្អប្រសើរបន្តទៀតផងដែរ។

លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន បានបញ្ជាក់ដែរថា ប្រាក់រង្វាន់លើកទឹកចិត្តដល់ផ្នែកប៉ុស្តិ៍ដែលមានស្នាដៃបង្ក្រាបបទល្មើស រួមមាន ៖ ករណីប្លន់៤០ម៉ឺនរៀល ករណីឆក់១០ម៉ឺនរៀល និងគ្រឿងញៀន ប៉ុស្តិ៍ ១០ម៉ឺនរៀល ដោយឡែកផ្នែក ទទួលបាន ២០ម៉ឺនរៀល ៕ ស រស្មី

image1 image2 image3 image4


ចែករំលែក៖