សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក យ៉ុងហេ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានតុលាការបញ្ជាក់ថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
ក្រុមរដ្ឋអាជ្ញាបានបញ្ចប់សកម្មភាពស៊ើបសួរស្រាវជ្រានៅថ្ងៃទី២៨ ខែកុម្ភៈ ក្រោយរយៈពេល៤ខែ ស្រាវជ្រាវពីរឿងអាស្រូវរបស់អតីតប្រធានាធិបតី ។
លោក Lee Kyu Chul អ្នកនាំពាក្យក្រុមរដ្ឋអាជ្ញាបានបញ្ជាក់ថា តាមរបាយការណ៍ស្រាវជ្រាវ លោកស្រីផាក បានជាប់ពាក់ព័ន្ធនឹងមិត្តភក្តិ គឺលោកស្រី Choi Soon Sil ដើម្បីទទួលសំណូក ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនធំបំផុតនៅកូរ៉េខាងត្បូង ជាថ្នូរនឹងការធ្វើសកម្មភាពរបស់ក្រុមហ៊ុនមានអាទិភាព ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ តុលាការរដ្ឋធម្មនុញ្ញកូរ៉េខាងជើង បានបញ្ចប់ការត្រួតពិនិត្យសាកសួរលោកស្រី ផាក់ ជាលើកចុងក្រោយ បើទោះបីជាលោកស្រី អវត្តមាននៅក្នុងការសាកសួរនៅក្តី ។ ជាមួយគ្នានោះ លោកស្រី ក៏បានផ្ញើឯកសារទៅចូលរួម ដោយលោកស្រីបញ្ជាក់ថា លោកស្រីខិតខំបម្រើជាតិអស់ពីសមត្ថភាពមិនដែលគិតពីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ។
អតីតប្រធានាធិបតី ផាក ក៏បានសុំទោសដល់ពលរដ្ឋផងដែរ ដែលបានបង្កឲ្យពលរដ្ឋមានការឈឺចាប់ ហើយលោកស្រីបានសន្យាថា នឹងខិតខំជម្រុញឲ្យមានការសមគ្គីឆ្លងផុតនូវស្ថានភាពអាក្រក់នាពេលនេះ៕ ម៉ែវ សាធី