ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គដែលគង់ក្នុងកុដិវត្តស្ទឹងមានជ័យ បានខ្យល់គរសុគត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ព្រះសង្ឃមួយអង្គដែលគង់ក្នុងកុដិនៅវត្តស្ទឹងមានជ័យ បានខ្យល់គរសុគត ខណៈត្រឡប់ពីនិមន្តបិណ្ឌបាត្រវិញ ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងនៅវត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ព្រះសង្ឃរងគ្រោះដែលសុគតមានព្រះនាម សឹង វន ព្រះជន្ម៤៨ព្រះវស្សា គង់នៅវត្តស្ទឹងមានជ័យ កុដិលេខ៥ និងមានស្រុកកំណើតនៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

យោងតាមសង្ឃដីកាព្រះសង្ឃនាម ដោក រុន មានព្រះជន្ម៤៦ព្រះវស្សា ដែលគង់នៅកុដិជាមួយព្រះសង្ឃរងគ្រោះបញ្ជាក់ថា នៅមុនពេលកើតហេតុ ព្រះអង្គ សឹង វន បាននិមន្តមកពីបិណ្ឌបាត្រវិញដូចសព្វដង ហើយព្រះអង្គ សឹង វន ក៏បាននិមន្តចូលសម្រាកកុដិលេខ៥ ដែលព្រះអង្គគង់នៅកុដិជាមួយគ្នា ។

ព្រះអង្គ ដោក រុន មានសង្ឃដីកាថា ក្រោយមកព្រះអង្គ ក៏បានមកពីបិណ្ឌបាត្រវិញដែរ ក៏បាននិមន្តចូលដែលចូលដល់ក្នុងកុដិ ស្រាប់តែឃើញព្រះអង្គ សឹង វន សឹងនៅលើគ្រែហើយព្រះអង្គ ក៏បានដាស់ព្រះអង្គ តែមិនក្រោក រួចបានហៅអ្នកលក់ដូរនៅមុខកុដិឲ្យជួយមកមើល ពេលនោះទើបដឹងថា ព្រះសង្ឃអង្គនេះ បានសុគតបាត់ទៅហើយ និងបានរាយការណ៍មកដល់ព្រះចៅអធិការវត្ត ពេលនោះផងដែរ ព្រះចៅអធិវត្តក៏បានរាយការណ៍មកដល់សម្ថតកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ។

ក្រោយមក សម្ថតកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យបានសហការជាមួយសម្ថតកិច្ចខណ្ឌមានជ័យបានចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យធ្វើកោសល្យវិច័យ បានប្រាប់អោយដឹងថា ព្រះសង្ឃខាងលើពិតជាសុគតដោយសារគាំងបេះដូង ហើយព្រះសពខាងលើដំកល់ធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ ៕ ភារ៉ា ដង្កោ

FullSizeRender IMG_9480 IMG_9484 IMG_9488 IMG_9489


ចែករំលែក៖