ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងគ្រោះបញ្ហាដីធ្លី១២០នាក់មកពីខេត្តកោះកុងមានបំណងទៅភូមិគ្រឹះសម្តេចតេជោ និងក្រសួងដែនដី តែត្រូវរារាំងដោយអាជ្ញាធរខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ១២០នាក់ តំណាងឲ្យ១៧៥គ្រួសារ មកពីខេត្តកោះកុង ឡើងមកស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បាននាំគ្នាធ្វើដំណើរចេញពីក្នុងសាមគ្គីរង្សី ក្នុងគោលបំណងទៅភូមិគ្រឹះសម្តេចសម្តេចតេជោ និងឆ្ពោះទៅកាន់ក្រសួងរៀបចំនគរូបនីយកម្ម និងសំណង់ប្រយោជន៍ស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ជំរុញឲ្យក្រសួងពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ក៏ប៉ុន្តែត្រូវបានកម្លាំងអាជ្ញាធរខណ្ឌមានជ័យរារាំងមិនអនុញ្ញាតឲ្យធ្វើដំណើរទៅនោះទេ ដោយសុំឲ្យប្រជាពលរដ្ឋរង់ចាំមន្ត្រីជំនាញមកពីក្រសួងដែនដីចុះមកជម្រាបជូនពួកគាត់នៅក្នុងវត្តសាមគ្គីរង្សីនេះ ។

ដោយឡែកលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដីធ្លីឲ្យស្នាក់នៅរង់ចាំក្នុងវត្ត ព្រោះថា ខាងក្រសួងដែនដី នឹងចាត់តំណាងឲ្យជួបពន្យល់ដល់ពលរដ្ឋ ។

ជាមួយគ្នានោះផងដែរ លោក ទេព ធន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានមកដល់ហើយពន្យលណែនាំប្រជាពលរដ្ឋទាំងនោះ។ ក្រោយពីពន្យល់ឲ្យដឹងពីមូលហេតុខ្លះៗ ទើបពួកគាត់យល់ព្រមត្រឡប់ចូលទៅក្នុងវត្តវិញ ដោយរង់ចាំការដោះស្រាយជាថ្មីម្តងទៀត នៅវេលាម៉ោង៣រសៀល ខែ ឆ្នាំដដែល ៕ តាឡឹម

bw (1) bw (2) bw (3) bw (4)


ចែករំលែក៖