ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារងរបួសធ្ងន់២នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីជនជាតិវៀតណាម និងបុរសជនជាតិខ្មែរម្នាក់ រងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូ នឹងម៉ូតូបុកបញ្រាសគ្នា ពេញទំហឹងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសជនជាតិខ្មែ រដែលរងរបួសមានឈ្មោះ ឯក សារឿន អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខណៈបើកម៉ូតូម៉ាក SIRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B-2754 ខូចខាតយ៉ាងដំណំ។ រីឯអ្នកបើកបរម៉ូតូបបង្កមានឈ្មោះឡុង ធីធូរា ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដោយជិះម៉ូតូម៉ាក SIRIUS ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ វៀតណាម 70-F1 238.80 ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងដោយធ្វើដំណើរពីកើតមកលិច ស្របពេលនោះ ស្រាប់តែមានស្ត្រីជនជាតិវៀតណាមម្នាក់ បានជិះម៉ូតូ ពណ៌ក្រហមមួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងកាត់ថ្នល់) បញ្រាសគ្នាក៏បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

ក្រោយមក ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅព្យាបាលនៅមន្ទីរពេទ្យ ផាកសុខភាព២ ក្រុងបាវិត រីឯមធ្យោបាយទាំង២គ្រឿង យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យខេត្តចាត់ការបន្ត ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីម៉ូតូSIRIUSពណ៌ក្រហមលាយខ្មៅពាក់ ស្លាកលេខ70-F1 23-880 បើកបរខ្វះការប្រុងប្រយ័ត្ន ៕ យឹម សុថាន

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖