ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាទៅនេសាទលង់ទឹកស្លាប់នៅបឹងទន្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានសាច់ញាតិនាំគ្នាមុជទឹករាវរកជិត ២០ម៉ោង ទើបប្រទះឃើញ ខណៈត្រូវបានក្រុមគ្រួសារអះអាងថាបានបាត់ខ្លួននៅពេលទៅនេសាទ ក្រោយពីគាត់ផឹកសា្រតាំងព្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត្រស្រវឹងជោកជាំហើយនោះ។

ហេតុការខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបឹងទន្លេសា ត្រង់ចំណុចជ្រោយកំបុត ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ប៊ុននាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុស ស្រីចំនួន ៣នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ។

លោក នាយប៉ុស្តិ៍នគរបាលបន្តថា តាមការបញ្ជាក់ពីក្រុមគ្រួសារ និងសាច់ញាតិនៃសាកសពប្រាប់ថា ជនរងគ្រោះហូបស្រាជាមួយបងប្អូន និងមិត្តភក្តិនៅផ្ទះ តាំងពីព្រលប់ ថ្ងៃទី២៧(មុនកើតហេតុ)រហូតដល់ពាក់កណ្ដាលអធ្រាត្រ លុះដល់វេលាម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ក៏បានក្រោកចេញទៅនេសាទ(រាយមង)ត្រង់ចំណុចកើតហេតុ គ្រានោះក៏បានបាត់ខ្លួនជនរងគោះមិនឃើញត្រឡប់មកផ្ទះ ក៏មានការសង្ស័យអាចលង់ទឹក ខណៈទឹកក៏រលកខ្លាំង ម្យ៉ាងទៀតគាត់ ក៏ស្រវឹងស្រាជោកជាំផងនោះ ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយទើបនាំគ្នាទៅជួយមុជទឹករាវរកទាំងពីព្រឹក រហូតដល់ល្ងាច ទើបប្រទះឃើញសាកសពគួរឲ្យរន្ធត់ ។

លោក បន្តទៀតថា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចទទួលបានព័ត៌មាននេះ ក៏បានចាត់ចែងកម្លាំងសហការគ្នាចុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ លទ្ធផលការពិនិត្យលើខ្លួនប្រាណសាកសព ឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

ae ae (1) ae (2)


ចែករំលែក៖