ព័ត៌មានទាន់ហេតុការណ៍៖

ជួប​ សម្លាប់​ ដែល​សារភាពថា​ ជា​អ្នក​​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​តុលាការ​កាត់ទោស​ព្រឹក​នេះ​

ចែករំលែក៖

ភ្នំពេញ៖ អឿត អាង ហៅជួប សម្លាប់ ដែលសារភាពគ្រប់ដំណាក់កាល ថា ជាអ្នកបាញ់សម្លាប់លោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោស នាព្រឹកថ្ងៃទី០១ ខែមីនា នេះ ។

ជនជាប់ចោទមានមេធាវីការពារក្ដីតាមផ្លូវច្បាប់ គឺ លោកយុង ផានិត ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវី ។

សវនាការនេះ ដឹកនាំដោយលោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក លី សុផាណា ជាតំណាងអយ្យការ ។

មន្ត្រីតុលាការ បញ្ជាក់ថា ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ ត្រូវបានចោទប្រកាន់ពីរបទល្មើស គឺ បទឃាតកម្មគិតទុកជាមុន និង បទបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២០០ និង ៤៩០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

គួរបញ្ជាក់ថា អឿត អាង ហៅជួប សម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕ ចេស្តា

qgf


ចែករំលែក៖