ព័ត៌មានទាន់ហេតុការណ៍៖

អនុរដ្ឋលេខាធិការក្រសួងរ៉ែថាមពលចុះផ្អាក់ទីតាំងជីកអាចម៍ដីស្ទឹងព្រែកត្នោតនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែថាមពល កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីជំនាញរបស់ខ្លួន ចុះផ្អាក់អាជីវកម្មខ្សាច់ជីកយកអាចម៍ដីនៅ ក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅភូមិសិរីសម្បតិ្ត សង្កាត់គងនយ ខណ្ឌដង្កោ ដោយលើកមូលហេតុថា ម្ចាស់អាជីវកម្ម មិនគោរពតាមការណែនាំរបស់ក្រសួង និងអនុវត្តមិនត្រឹមត្រូវតាមបទដ្ឋានរបស់ក្រសួង ។

លោក ហេង ចាន់ធួន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ម្ចាស់ទីតាំងឈ្មោះលោក កន សុវណ្ណ គាត់មិនបានគោរពតាមការណែនាំរបស់ក្រសួងគឺ ទី១/ឡានដឹកដីមិនគ្របឲ្យបានត្រឹមត្រូវ វាបណ្តាលឲ្យធ្លាក់អាចម៍ដីពេញផ្លូវ ទី២/មិនស្រោចទឹកផ្លូវបណ្តាលឲ្យ ហុយរអិល ។ លោកថា ទីតាំងនេះមានអាជ្ញាបណ្ណអនុញ្ញាតពីក្រសួងរហូតដល់ឆ្នាំ២០១៨ ។

លោក ហេង ចាន់ធួន បានបញ្ជាក់ប្រាប់ស្ត្រីមេការថា ដោយឃើញមានការផ្សាយ តាមទូរទស្សន៍ វាជាហេតុធ្វើឲ្យមន្ត្រីនៅស្ងៀមមិនបាន និងមានការបញ្ជាពីថ្នាក់លើផងនោះ ទើបនៅរសៀលថ្ងៃនេះ លោកដឹកនាំមន្ត្រីជំនាញចុះធ្វើកំណត់ហេតុផ្អាក់ធ្វើអាជីវកម្មជាបណ្តោះអាសន្នរយះពេល១សប្តាហ៍ តម្រូវឲ្យម្ចាស់អាជីវកម្មអនុវត្តតាមបទដ្ឋានលកិ្ខណៈបច្ចេកទេស គឺផ្អាក់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧៕ តាឡឹម

ae (1) ae


ចែករំលែក៖