ភ្នំពេញ ៖ កម្លាំងនគរបាលមូលដ្ឋានខណ្ឌទួលបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណី២ផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។
ករណីទី១៖ នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយកម្លាំងសហប៉ុស្តិ៍ក្រុមទី២វេនយប់បានធ្វើការឃាត់ខ្លួនជន សង្ស័យម្នាក់ ជាក់ស្តែងពី បទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រិត្តនៅ ចំណុចផ្លូវលេខ១៥៦ កែងផ្លូវ លេខ២៧១ ក្រុមទី៣៦ ភូមិ ១២សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ជិន សុភ័ណ្ឌ ហៅភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ។
វត្ថុតាងចាប់យកមាន:ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំល្មម សង្ស័យជាគ្រឿងញៀន និងជំពាមកៅស៊ូចំនួន០១ ។
តាមប្រពភព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យខាងលើ គឺកម្លាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានល្បាតនៅក្នុងមូលដ្ឋាន រួចទៅឈប់ពួនស្ទាក់ ក៏បានជួបប្រទះជនសង្ស័យដើរចេញមកពីត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឆ្លងកាត់បានត្រួតពិនិត្យឆែកឃើញ មានគ្រឿងញៀន០១កញ្ចប់នៅក្នុងខ្លួន ក៏ឃាត់ខ្លួនជាក់ស្តែង រួមទាំងវត្ថុតាងនាំមកសាកសួរនៅអធិការដ្ឋាន ។
ករណីទី២៖ បានកើតឡើងនៅវេលាម៉ោង២២និង២០នាទីថ្ងៃដដែល កម្លាំងសហប៉ុស្តិ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែង ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវ១៦០ កែង ២៧១ ក្រុមទី៣៧ ភូមិ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដោយជនសង្ស័យ ១-ឈ្មោះ កែវ បញ្ញា ហៅ ឆ្អឹង ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៣០ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ព្រុំ សុវណ្ណារិទ្ធិ ហៅ បារាំង ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវ១៤៦ សង្កាត់វាលវង់ ខណ្ឌ៧ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន :ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន ), ទូរស័ព្ទមួយគ្រឿងម៉ាក Nokia សេរី៥០១ ពណ៌ខ្មៅ ( ចាប់យកពីឈ្មោះ កែវ បញ្ញា ), ម៉ូតូមួយគ្រឿងម៉ាក Honda C100 ពណ៌ខ្មៅ ពាក់ស្លាកលេខ ណ- 4723ភព1 ( ចាប់យកពីឈ្មោះ ព្រុំ សុវណ្ណារិទ្ធិ ) ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា