ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូឌុបគ្នា២នាក់ក្នងល្បឿនយ៉ាងលឿន មកដល់ផ្លូវកោងស្រាប់តែរេចង្កូតធ្លាក់ទៅបុកដើមឈើ រួចមនុស្សដួលបោកក្បាលស្លាប់ទាំង៣នាក់ភ្លាមៗ

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជន៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ក៏រេចង្កូតធ្លាក់ទៅបុកដើមកច្ចារ និងម្នាក់ទៀតដួលបោកក្បាលទៅនឹងផ្លូវជាតិលើចិញ្ចើមផ្លូវស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំស្ពង់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

អធិការនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា៖ យុវជនទាំង៣នាក់ ដែលជិះម៉ូតូឌុបគ្នាទៅដើមឈើស្លាប់នោះ ទី១ ឈ្មោះកែវ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ទី២ ឈ្មោះ ចៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើចំការ និងទី៣ឈ្មោះ កុល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើចំការ អ្នកទាំង៣នាក់ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់ទាំង៣នាក់នឹងកន្លែង)។

ជនរងគ្រោះបើកម៉ូតូម៉ាក់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ប៉ៃលិន 1C1879 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងបំណងទៅស្រុកសាលាក្រៅ ។

បើតាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដែលមានសំឡេងខ្លាំង មួយសន្ទុះក្រោយមក ស្រាប់តែបាត់សំឡេង រួចក៏នាំគ្នាទៅមើល ក៏ឃើញយុវជនទាំង៣នាក់ ២នាក់បានធ្លាក់ទៅបុកដើមឈើ ម្នាក់បានដួលបោកក្បាលស្លាប់នៅលើចិញ្ចើមផ្លូវជាតិលេខ៥៩, អ្នកទាំង៣នាក់ ក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។

ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចចរាចរណ៍នគរបាលស្រុកសាលាក្រៅ ចុះមកពិនិត្យ ព្រមទាំងបានប្រគល់សាកសពឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំបងប្អូនចូលមកដោះស្រាយ ៕ ស សារ៉េត

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖