ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងរករឿងប្រពន្ធវាយមួយប៉ែលបែកក្បាលដេរ៤ថ្នេរ ប្តឹងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាស្រវឹង ខណៈប្រពន្ធមកតាម បានវាយប្រពន្ធមួយប៉ែលបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួនកាលពីវេលាម៉ោង៨និ៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះវេលាម៉ោង១០ព្រឹក ថ្ងៃ១ ខែមីនា ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនបុរសជាប្តីយកមកសួរនាំ ។

សមត្ថកិច្ចឲ្យដឹងថា បុរសជាប្តីសង្ស័យ ឈ្មោះ ផាន ភ័ណ្ណ អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ចំណែកប្រពន្ធរងគ្រោះ ឈ្មោះ ឈឿន សារុន អាយុ៣៤ ឆ្នាំ មុខរបរនៅផ្ទះ មានកូនចំនួន៥នាក់ ក្នុងនោះមានស្រី២នាក់ រស់នៅក្នុងបន្ទក់គ្រួសារ ។

តាមសំដីពីប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ប្តីរបស់គាត់បានអង្គុយផឹកសីុជាមួយមិត្តភក្តិបស់គាត់ បន្ទាប់មកក៏បានមកសុំលុយគាត់ចំនួន២០០០រៀល ដោយគាត់ប្រាប់ថា មិនមាន ទើបប្តីរករឿងបង្កជម្លោះដាក់គ្នាទៅវិញទៅមក រហូតប្តីទ្រាំមិនបាន ក៏បានទាញប៉ែលមកសំពងក្បាលគាត់បណ្តាលឲ្យបែកហូរឈាមស្រោចខ្លួន ។

សាក្សីប្រាប់ថា ក្រោយមករួបគាត់ជាប្រពន្ធបានរាយការណ៍ទៅសមត្ថកិច្ចទាំងយប់ តែសមត្ថកិច្ចមិនបានចុះមកភ្លាមៗនោះទេ ទើបគាត់ទៅពេទ្យដើម្បីដេរមុខរបួស។ លុះព្រឹកឡើង វេលាម៉ោង១០ ទើបកម្លាំងនគរបាលប៉ុស្តិ៍កំបូលចុះទៅឃាត់ជនដដៃដល់យកទៅសួរនាំ។

នៅចុះពោះមុខសមត្ថកិច្ច បុរសជាប្តីសង្ស័យបង្កហិង្សាដាក់ប្រពន្ធបាននិយាយថា ខ្លួនពិតជាបានវាយប្រពន្ធឲ្យរងរបួសពិតប្រាកដមែន ។

ក្រោយមកសមត្ថកិច្ចបានធ្វើកិច្ចសន្យា និងអប់រំដោះលែងឲ្យប្តីវាយប្រពន្ធទៀត ហើយបានអនុញ្ញាតឲ្យទៅផ្ទះវិញ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖