ខេត្តតាកែវ ៖ ស្រូវពលរដ្ឋខ្មែរក្នុងស្រុក អង្គរបុរីកំពុងកកស្ទះដោយសារអាជ្ញាធរវៀតណាមបិទក្រុមឈ្មួញមិនឲ្យចូលទិញស្រូវតាមច្រកបាក់ដៃ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលធ្វើស្រូវប្រដេញទឹករាប់ពាន់គ្រួសារ នៅក្នុងខេត្តតាកែវកំពុងជួបការ លំបាកដោយសារតែក្រុមឈ្មួញវៀតណាមមិនបានចូលមកទិញ ។
ប្រភពបានឲ្យដឹងទៀតថា វាជាទម្លាប់រាល់ឆ្នាំទៅហើយដែលអាជ្ញាធរវៀតណាមបានបិទច្រកបាក់ដៃ ស្ថិតនៅក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដោយមិនឲ្យក្រុមឈ្មួញរបស់ពួកគេចូលមកទិញស្រូវពលរដ្ឋខ្មែរឲ្យតែដល់ខែប្រមូលផល ប្រយោជន៍ដោយបញ្ហានេះគឺចង់ទម្លាក់ តម្លៃស្រូវឲ្យនៅថោក ។
ជុំវិញករណីខាងលើនេះលោក ពួយ រដ្ឋា អភិបាលរងស្រុកអង្គរបុរីបានឲ្យដឹងថា ពិត ជាមានការបិទច្រកបាក់ដៃដោយអាជ្ញាធរវៀតណាមនោះពិតមែន។ លោកបន្តថាខាងអាជ្ញាធរស្រុកអង្គរបុរីកំពុងតែព្យាយាម ទាក់ទងទៅខាងអាជ្ញាធរវៀតណាមតាម សំណូមពររបស់ប្រជាពលរដ្ឋដើម្បីឲ្យក្រុមឈ្មួញវៀតណាមចូលមកទិញស្រូវខ្មែរជាធម្មតាវិញ ។
ជុំវិញបញ្ហានេះ មន្ត្រីមន្ទីរកសិកម្ម កាសែតនគរវត្តមិនអាចរកការពន្យល់បានទេ ថាតើមានដំណោះស្រាយអ្វីដើម្បីជួយដល់កសិករដែលកំពុងជួបការលំបាកបែបនេះ? ៕ ស្រ៊ុន សិដ្ឋ