ព័ត៌មានទាន់ហេតុការណ៍៖

ជាប់គុកមួយឆ្នាំមិនរាងចាលចេញពីគុកធ្វើសកម្មភាពឆក់ទៀត សមត្ថកិច្ចចាប់ដាក់គុកទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា នៅវេលា ម៉ោង១២និង៣៥នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ៣ បានស៊ើបអង្កេត និងឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យ ឆក់សម្ភារៈភ្ញៀវទេសចរជាជនជាតិបរទេស ។

លោកអធិការបានឲ្យដឹងបន្តទៀតថា ជនសង្ស័យ ៣នាក់ ដែលបានធ្វើសកម្មភាពឆក់យកសម្ភារពីភ្ញៀវទេសចរ កើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកនេះ នៅចំណុចផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ SAOIRSE RUSSEU ភេទស្រី អាយុ២២ឆ្នាំ សញ្ចាតិអង់គ្លេស ជាអ្នកទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់យីហោ បេកផេកឃរ៏អេវ៉ិន ស្ថិតនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់មានកាបូបស្ពាយពណ៌ខ្មៅ១ លិខិតឆ្លងដែន១ច្បាប់ ទូរស័ព្ទម៉ាក Iphon6 ពណ៌ទឹកមាស១គ្រឿង ។

លោកអធិការក្រុង បានបញ្ជាក់បន្ថែមទៀតថា ក្រោយពេលទទួលបណ្តឹងរាយការណ៍ពីជនរងគ្រោះរួចមក កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ស្រាវជ្រាវ និងកំណត់មុខសញ្ញាបានហើយឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១-ឈ្មោះ យ៉ិន វណ្ណដា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្រុមទី១៥ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកបើកម៉ូតូ ២- ឈ្មោះ សុខ ណាង ហៅឡាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ (មុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំ) ពីបទលួចស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់យកកាបូប ពីជនរងគ្រោះកំពុងធ្វើដំណើរតាមវិថីខាងលើ ។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូត យកបានវត្ថុតាងរួមមានៈ ទូរសព្ទ័ម៉ាកiphon6 ពណ៌ទឹកមាស ១គ្រឿង លិខិតឆ្លងដែន១ច្បាប់ កាត ATM២ ម៉ូតូ១គ្រឿង ម៉ាក Smash Revo ពណ៌ខ្មៅ សេរីឆ្នាំ២០១១ (ជាមធ្យោបាយជិះធ្វើសកម្មភាព) ។

រីឯបក្ខពួក១នាក់ទៀត ឈ្មោះ ផួ ភារ: ភេទប្រុស អាយុ ១៩ឆ្នាំ បានរត់គេចខ្លួនបច្ចុប្បន្នកម្លាំងជំនាញ កំពុងស្វែងរកបន្តទៀត។

ជនសង្ស័យទាំង២នាក់ និងវត្ថុតាងសមត្ថិកិច្ចកំពុងកសាងសំណំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ

ae (3) ae ae (1) ae (2)


ចែករំលែក៖