ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ទខណ្ឌចំការមន សហការជាមួយនគរបាលប៉ុស្តិ៍ទួលទំពូង១ឃាត់ខ្លួនមនុស្ស៧នាក់ករណីរក្សាទុកនិងប្រើប្រាស់ថ្នាំញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃ១ ខែមីនា ឆ្នាំ២០១៧ ម៉ោង១០ព្រឹកកម្លាំងផ្នែកនគរបាលព្រហ្ម ទណ្ទខណ្ឌចំការមន និងនគរបាលប៉ុស្តិ៍ ទួលទំពូង១ បានឃាត់ខ្លួនមនុស្ស៧នាក់ ករណីរក្សាទុក និងប្រើប្រាស់ប្រើប្រាស់ ថ្នាំញៀន នៅដីឡូទំនេរ ផ្លូវ៤៧៤ ក្រុម៣ ភូមិ១ សង្កាត់ទួលទំពូង១ ខណ្ទចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ លាសុ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខ របរគ្មាន ទី២.ឈ្មោះ អ៊ុច សំបូរ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបឹងទំពុន ខណ្ទមានជ័យ និងទី៣.ឈ្មោះ គង់ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិន ពិតប្រាកដ ទី៤.ឈ្មោះ បាន ដាឡែន ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅមិនពិតប្រាកដ និងទី៥.ឈ្មោះ លី រតនា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរ ស្នាក់នៅមិន ពិតប្រាកដ ទី៦.ឈ្មោះ ថៃ គឹមអេង ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅមិនពិតប្រាកដ និង ទី៧.ឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់ នៅមិនពិតប្រាកដ មានកូនអាយុ៣ឆ្នាំនៅ ជាប់ខ្លួន និងកូនម្នាក់ទៀតទើបអាយុ៩ខែផ្ញើរគេ (ជាអ្នកប្រើប្រាស់)។ សម្ភារចាប់ យកថ្នាំញៀនប្រភេទម៉្សៅក្រាមសថ្លា១ កញ្ចប់តូច,ឧបករណ៏ប្រើប្រាស់ថ្នាំញៀន មួយកំប្លេរ, ថង់សម្រាប់ច្រកថ្នាំញៀនមួយ ចំនួន, កាំបិតក្រចែត១, រណាអារទឹកកក១ និងស្លាកលេខម៉ូតូចំនួន២ (ទី១.ភ្នំពេញ 10- 2782 ទី២.ភ្នំពេញ1Y-2063)។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុ តាងត្រូវសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ស រស្មី

image1 image2 image3


ចែករំលែក៖