រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 1 ខែមីនាឆ្នាំ 2017 ស្រាបៀរHeineken®បានបញ្ចេញស្ពតពាណិជ្ជកម្មទូរទស្សន៍មួយស្តីពីការប្រកួតបាល់ទាត់UEFA Champions League ថ្មីក្រោមចំណងជើងថា ‘Prep Talk’។ ស្ពតនេះបង្ហាញពីអ្នកចាត់ការក្លិបម្នាក់ដែលបានឈ្នះពានក្របខ័ណ្ឌUEFA Champions League ចំនួនពីរសម័យកាលគឺលោក Jose Mourinhoហើយត្រូវបានថតស្ពតពាណិជ្ជកម្មដោយអ្នកដឹកនាំរឿងដែលបានឈ្នះពានរង្វាន់គឺលោកGuy Ritchie។
ស្ពតពាណិជ្ជកម្មនេះគឺជាផ្នែកមួយនៃយុទ្ធនាការ ‘Champion the Match’ របស់ស្រាបៀរHeinekenនិងចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធឌីជីថលស្របពេលជាមួយនឹងការបើករដូវកាលថ្មី2016/17។ ស្ពតនេះបានបង្ហាញលោក Mourinhoដែលនិយាយលើកទឹកចិត្តយ៉ាងក្លៀវក្លាទៅកាន់អ្នកគាំទ្រទូទាំងពិភពលោក។ លោកបានជំរុញឱ្យពួកគេត្រៀមខ្លួនសម្រាប់ទស្សនាការប្រកួត មិនថាពួកគេស្ថិតនៅតំបន់ណាក្នុងពិភពលោក និងមិនថាម៉ោងណាក្នុងតំបន់ណាមួយនោះទេ។
លោក Gianluca Di Tondoនាយកជាន់ខ្ពស់នៃម៉ាកសញ្ញាស្រាបៀរHeineken® សាកលលោករបស់ក្រុមហ៊ុន HEINEKENបានមានប្រសាសន៍ថា៖ “ការត្រៀមខ្លួនសម្រាប់ទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌ UEFA Champions Leagueនាពេលរាត្រីបង្កើននូវបទពិសោធន៍កាន់តែល្អប្រសើរ។ ជាមួយនឹងការគិត ការខំប្រឹងប្រែងសម្រាប់អ្នកគាំទ្រនិងមិត្តភ័ក្តិរបស់ពួកគេនឹងទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ ប៉ុន្ដែពេលខ្លះចាំបាច់មានការបណ្តុះគំនិតនិងលើកទឹកចិត្តពួកគេឱ្យចូលរួមទស្សនាការប្រកួតបាល់ទាត់ឲ្យបានច្រើនជាមួយលោក Jose Mourinho” ។
លោក Jose Mourinhoបានមានប្រសាសន៍ថា៖“ក្រុមហ៊ុន Heinekenបានប្រាស្រ័យទាក់ទងជាមួយខ្ញុំតាមរយៈអាជីពរបស់ខ្ញុំក្នុងក្របខ័ណ្ឌUEFA Champions League។ ខ្ញុំចូលចិត្តម៉ាកសញ្ញានេះរាល់អ្វីៗដែលតំណាងឱ្យជាពិសេស គឺគោលជំហររបស់ម៉ាកសញ្ញានេះក្នុងការជំរុញឲ្យមានការពិសាដោយទទួលខុសត្រូវ។ ការថតស្ពតនេះគឺជាបទពិសោធន៍ថ្មីមួយនិងគួរឲ្យរីករាយខ្លាំងណាស់។ លោក Guy Ritchie គឺជាអ្នកបង្ហាត់ដ៏ឆ្នើមហើយពិតជាទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីខ្ញុំ”។
យុទ្ធនាការនេះនឹងធ្វើការផ្សព្វផ្សាយក្នុងបណ្តាប្រទេសជាង 90និងបន្តពេញមួយរដូវកាល 2016/17។
ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរ Heineken®: www.facebook.com/Heineken/