ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀនផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានខណ្ឌទួលគោក ឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងករណី៣ផ្សេងគ្នា ដោយពួកគេធ្វើសកម្មភាព ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែង ។

ករណីទី១៖ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ នៅថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០១៧ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដោយជនសង្ស័យ៖ ឈ្មោះ ឯក គីនិ ហៅ ម៉ាប់ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ភូមិព្រែកជីក ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

វត្ថុតាងចាប់យកមាន : ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) ។ ទូរស័ព្ទមួយគ្រឿងម៉ាក Nokia 1280 ពណ៌ស្វាយ ប្រើសុីមលេខ 098 679 073 ។

ករណីទី២៖ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃដដែល ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ប៉ែន ចាន់ណា ហៅ ចិន ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីកន្លែងកំណើត ភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ វត្ថុតាងចាប់យកមាន :-ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) ។

ករណីទី៣៖ បានកើតឡើងនៅវេលាម៉ោង២១និង៥០នាទី ថ្ងៃដដែល កំលាំងល្បាតសហប៉ុស្តិ៍ក្រុមទី២នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក វេណយប់បានធ្វើ ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាក់ស្តែងពីបទរក្សាទុក ដោយខុសច្បាប់នូវសារធាតុ ប្រព្រឹត្តនៅ ចំណុចផ្លូវលេខ ១៣៤Aកែង ផ្លូវលេខ១៥០ ក្រុមទី៣៦ ភូមិ ១២សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ប៊ូ ពិសិដ្ឋ ហៅ សិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួន០២ (ពីរ)កញ្ចប់តូច (សង្ស័យជា គ្រឿងញៀន) និងថង់ទុកសំរាប់ច្រកគ្រឿងញៀនចំនួន២ (ពីរ) ។ ទុយយូឆាមគ្រឿងញៀន ចំនួន០១(មួយ)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការ ដ្ឋានដើម្បីធ្វើការសាកសួរនិង កសាងសំណុំរឿងបញ្ជូនទៅ សាលាតំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕ ស តារា

IMG_6067 IMG_6062 IMG_6063 IMG_6064 IMG_6066


ចែករំលែក៖