ព្រះមហាក្សត្រសាឌីអារ៉ាប៊ី បានចូលរួមយ៉ាងសកម្មនៅក្នុងការថតរូប សែលហ្វីស និងថតវីដីអូ ក្នុងពេលព្រះអង្គបំពេញព្រះរាជទស្សនកិច្ចនៅតំបន់អាស៊ី ។ សកម្មភាពខាងលើ គឺផ្ទុយពីអ្វីដែលមនុស្សគ្រប់រូបបានគិត ថា ព្រះអង្គមានភាពម៉ឺងម៉ាត ថ្លៃថ្នូរ តម្កើងតួនាទីរបស់ព្រះអង្គជាស្តេច ។ ចំណែកសកម្មភាពជាក់ស្តែង គឺផ្ទុយស្រឡះព្រះអង្គពិតជាស្និទ្ធស្នាលសាមញ្ញ ។
សូម្បីតែប្រធានាធិបតីឥណ្ឌូនេស៊ី លោក Widodo ក៏បានថត់សែលហ្វីសវីដីអូ ពីទិដ្ឋភាពបរិភោគអាហារ និងជជែកគ្នាលេងជាមួយព្រះមហារក្ស័ត្របង្ហោះតាមបណ្តាញសង្គមផងដែរ។
នៅក្នុងថ្ងៃតំបូងដែលបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាស៊ី រយៈពេល១ខែ ព្រះមហាក្សត្រ Salman Bin Abdul Aziz Al Saud បានបង្ហាញពីរូបភាពស្និទស្នាលជាមួយមន្ត្រីជាន់ខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នៅលើបណ្តាញទំនាក់ទំនងសង្គមទទួលបានការចូលចិត «like» និងស៊ែរ រាប់លាននាក់។
ប្រធានាធិបតី វីដូដូ បានថត់ស៊ែលហ្វីស ពេលជជែកជាមួយព្រះមហាក្សត្រ ពេលសោយព្រះក្រយា ពេលនោះ ព្រះមហាក្សត្រ សាអ៊ូឌិត បញ្ជាក់ថា ព្រះអង្គពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលមានវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយពលរដ្ឋឥណ្ឌីស៊ី ។
ក្រៅពីនេះ ព្រះអង្គក៏បានថតរូបស៊ែលហ្វីសជាមួយអតីតប្រធានាធិបតីឥណ្ឌូនេស៊ី លោកស្រី Megawiti Sukarnoputri និងកូនស្រី ដែលជាមន្ត្រីមួយរូប នៅក្នុងជួរគណៈរដ្ឋមន្ត្រីផងដែរ ។
ឥណ្ឌូនេស៊ី ជាប្រទេសដែលមានចំនួនពលរដ្ឋប្រើប្រាស់ហ្វេសបុក និង Twitter ខ្ពស់ជាងគេបំផុត ហើយការថត់រូបស៊ែលហ្វីសពីជាសកម្មភាពពេញនិយមបំផុតនៅក្នុងបណ្តាញសង្គមប្រទេសនេះ ។
កន្លងមក ព្រះមហាក្សត្រ សាអ៊ូឌិត អារ៉ាប៊ី ក៏បានបង្ហាញរូបភាពស៊ែលហ្វីសជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ ពេលព្រះអង្គបំពេញទស្សនកិច្ចនៅទីនោះ ។ ក្រៅពីនេះ ព្រះមហាក្សត្រអង្គនេះ ក៏ធ្លាប់បានថត់រូបសែលហ្វីសជាមួយក្មេងប្រុសដែលរួចផុតពីក្តីស្លាប់ដោយជំងឺមហារីក ។
ក្រោយពេលចាកចេញពីទីក្រុងហ្សាការតា ព្រះអង្គនឹងបន្តទៅកាន់កោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីនៅលើពិភពលោក ដែលមនុស្សជាច្រើនឲ្យឈ្មោះថា «ឋានសួគ៌លោកិយ៍»។ នៅទីនោះ បានរៀបចំសណ្ឋាគារ៤ និងរថយន្តទំនើប៣០០គ្រឿងសម្រាប់ បម្រើព្រះមហាក្សត្រ និង ក្រុមការងាររាប់រយនាក់។ ក្រោយពេលបញ្ចប់ព្រះរាជ្យទស្សនកិច្ច ព្រះអង្គ នឹងបន្តទៅកាន់ប្រទេសប្រុយណេ ចិន ជប៉ុន ម៉ាលឌីវ និងហ្សកដង់ ៕ ម៉ែវ សាធី