ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃ សុក្រ ទី៣ ខែមិនា ឆ្នាំ ២០១៧ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យស្ដេចយាង តាមព្រះទីន័ងយន្តហោះពិសេសទៅកាន់ទីក្រុងប៉េកាំង នៃ សាធារណរដ្ឋប្រជាមានិតចិន តបតាមការក្រាបបង្គំទូលថ្វាយសូមយាងរបស់វេជ្ជបណ្ឌិតដើម្បី ពិនិត្យព្រះរាជសុខភាព នៃព្រះអង្គទាំងទ្វេ ៕