ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យរួមរ័ករំភើបពេករហូតគាំងបេះស្លាប់នារីម្នាក់ក្នុងបន្ទប់ផ្ទះជួលផ្សារសុភមង្គល

ចែករំលែក៖

 

ភ្នំពេញ៖ នារីម្នាក់បានស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ក្នុងផ្សារសុភមង្គល ដោយសង្ស័យរួមរ័ករំភើបពេក រហូតគាំងបេះដូង ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារសុភមង្គល ក្នុងភូមិត្រពាំងដោក សង្កាត់ពងទឹក ខណ្ខដង្កោ រាជធានីភ្នំពេញ ។

សាកសពស្រ្តីខាងលើមិនបានស្គាល់អត្តសញ្ញាណនៅឡើងទេ ដោយមានអាយុប្រហែលជា៤០ឆ្នាំនិងប្រកបមុខរបរ ស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋធ្លាប់ស្គាល់មុខស្រ្តីរងគ្រោះខាងលើបានឲ្យដឹងថា ស្ត្រីរូបនេះប្រើប្រាស់គ្រឿងញៀនជាប្រចាំ ស្នាក់នៅមិនពិតប្រាកដ ហើយកន្លងមក ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍ចោមចៅបង្ក្រាបចាប់ឃាត់ខ្លួនម្តងរួចមកហើយ ក្នុងករណីប្រើប្រាស់គ្រឿងញៀន និងលួច ឃាត់ខ្លួននៅក្នុងបុរីសន្តិភាព២ កាលពីតំបន់ខាងលើ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ។

ចំណែកបុរសដែលជាដៃគូរួមស្នេហ៍ រួមមេត្រី ដែលបានរត់គេចទៅបាត់ ត្រូវបានអ្នកជិតខាងប្រាប់ថា មានឈ្មោះ សួង តារា អាយុ៣១ឆ្នាំ មានទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ បន្សល់ទុកតែម៉ូតូមួយគ្រឿងម៉ាក ឃ្លីកពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AQ-2525 ក្រោយពីកើតហេតុ ។

តាមប្រភពដដែលបានឲ្យដឹងថា នៅមុនកើតហេតុ កាលពីព្រលប់ថ្ងៃទី២ ខែមីនា គេឃើញបុរសឈ្មោះ សួង តារា រួមជាមួយមិត្តភក្តិប្រុសចំនួន៤នាក់ បាននាំគ្នាផឹកសុីនៅហាងម្លប់ស្វាយភក្តី ដែលនៅតាមផ្លូវ៣០ម៉ែត្រ ក្បែរបុរីសន្តិភាព២ ដោយមិនទាន់អស់ចិត្ត ក៏បាននាំគ្នាមកផឹកសុីមុខបន្ទប់ជួលកន្លែងកើតហេតុថែមទៀត និងបានទិញស្រាបៀរក្រោនចំនួន១កេសមកផឹក តែដោយសារតែបន្ទប់របស់ខ្លួនតូចចង្អៀត បាននាំគ្នាមកបន្ទប់ក្បែរគ្នាជាបន្ទប់ទំនេរចោល ខណៈដែលកំពុងផឹក ចង់បានស្រីមកអង្គុយផឹកកំដរ បុរសឈ្មោះ សួង តារា ក៏បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះធំ មិនដឹងដល់ណា ទើបមកវិញបានឌុបទាំងស្រ្តីរងគ្រោះមកជាមួយផង នាំគ្នាផឹកបន្តសរុបគ្នា៥នាក់ លុះផឹកអស់ស្រាបៀរ១កេសនៅកណ្តាលអធ្រាត្រ មិត្តភក្តិ៣នាក់ទៀត ក៏ចែកផ្លូវគ្នាទៅដេកសម្រាកបាត់អស់ សល់តែបុរស សួង តារា និងស្រ្តីជាដៃគួ ក៏នាំគ្នាចូលបន្ទប់ទំនេរខាងលើ ដើម្បីរួមរ័ក តែជាចៃដន្យសង្ស័យក្តីរំភើប ឈានដល់គាំងបេះដូងស្លាប់តែម្ដង ទើបបុរសរូបនោះបានភ័យស្លន់ស្លោ មិនដឹងជួយយ៉ាងម៉េច បែរជាព្យាយាមរត់ចោលបាត់ និងទុកម៉ូតូចោលនៅកន្លែងកើតហេតុ រួចមកក៏មានអ្នកទៅអើតមើលក្នុងបន្ទប់កន្លែងពួកគេផឹកសុី ទើបប្រទះឃើញស្ត្រីម្នាក់ដែលមកផឹកសុីជាមួយបុរសខាងលើបានដេកស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោបានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ និងស្រាវជ្រាវ ។

សាកសពស្រ្តីខាងលើ រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី៣ ខែមីនា នៅមិនទាន់រកអត្តសញ្ញាណឃើញនៅឡើយ សមត្ថកិច្ចក៏កំពុងញាប់ដៃញាប់ជើងបន្តស្រាវជ្រាវរកសាច់ញាតិ រកប្រភពពិត និងរង់ចាំជំនាញចក្ខុក្រុងចុះមកពិនិត្យ និងកោសល្យវិច័យបន្តទៀត រហូតដល់ម៉ោង១០និង១០នាទីថ្ងៃដដែល ទើបដឹងថា នារីខាងលើបានស្លាប់ដោយសារតែកាំងបេះដូង ។

ក្រោយពីបានធ្វើកោសល្យវិច័យរួច សម្ថតកិច្ចបានយកសពទៅដំកល់ទុកនៅវត្តឫស្សីសាញ់រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ

FullSizeRender (1) FullSizeRender (2) FullSizeRender image1 IMG_0433


ចែករំលែក៖