ព័ត៌មានទាន់ហេតុការណ៍៖

ដេកនៅមុខបន្ទប់មិនចាក់សោទ្វារ ចោរចូលលួចទ្រព្យសម្បត្តិអស់ជិត១០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ បានទៅដាក់ពាក្យបណ្តឹង បន្ទាប់ពីមានជនសង្ស័យម្នាក់ បានបន្លំចូលក្នុងបន្ទប់លួចយកខ្សែ.ក ខ្សែដៃ និងលុយមួយចំនួនសរុបជាង១០០០ដុល្លារ ខណ:ដែលប្តីប្រពន្ធសម្រាកនៅខាងមុខបន្ទប់ មិនចាក់សោទ្វារ គ្រាន់តែបានខ្ទប់ទ្វារទុកឲ្យក្មួយស្រីដេកនៅក្នុងបន្ទប់ម្នាក់ឯង ទើបជនសង្ស័យឆ្លៀតឱកាសបន្លំចូលលួចតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១និង១៥រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលជាន់ទី២ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាម្ចាស់បន្ទប់នោះឈ្មោះ ព្រំ ផល្លា អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិអង្គត្នោត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តកែវ ។

តាមការរៀបរាប់បុរសជាប្តីបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៩យប់ រូបគាត់ចូលសម្រាកជាមួយប្រពន្ធនៅខាងមុខបន្ទប់ដូចសព្វដង តែមិនចាក់សោពីខាងក្រៅទេ គ្រាន់តែបិទទ្វារប៉ុណ្ណោះ ដោយទុកឲ្យក្មូយស្រីសម្រាកនៅក្នុងបន្ទប់ម្នាក់ឯង ហើយពេលដែលជនសង្ស័យកំពុងរើកកាយដោយបញ្ចាំងភ្លើងពិលទូរស័ព្ទ ក្មួយស្រីនោះស្មានតែពូ ក៏មិនឆោឡោអីដែរ ធ្វើឲ្យជនសង្ស័យនោះ រើអីវ៉ាន់តាមចិត្ត តែមួយសន្ទុះមក ក្មួយស្រីនោះក៏ស្រែកសួរហើយ ជនសង្ស័យនោះរត់គេចបាត់ ដោយយកទាំងទ្រព្យសម្បត្តិទៅដោយសុវត្ថិភាព ហើយក៏ផ្អើលឆោឡោតែម្តង ។

ក្រោយពេលកើតហេតុ ប្តីប្រពន្ធបានត្រឹមតែសោកស្តាយ និងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅតែប៉ុណ្ណោះ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖