ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេទិញសាច់ក្លែងមកហើយមិនឲ្យហូបទាញកាំបិតបុ័ងតោកាប់រងរបួសធ្ងន់រួចរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈកំពង់ផឹកស៊ីជាមួយជនដៃដល់ប្រមាណ៥នាក់ ហើយក៏ងើបទៅទិញសាច់ក្លែមសម្រាប់យកទៅហូបបាយនៅផ្ទះ តែត្រូវជនដៃដល់ខឹងមិនឲ្យក្លែម ក៏ទាញកាំបិតបុ័ងតោកាប់ឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់ចិនសាងសង់ថ្មី ក្បែរស្ពានអាកាសសង់ថ្មី ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ រឹម កុយ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នងការដ្ឋានខាងលើ មានស្រុកកំណើតភូមិសូរិយា ឃុំបឹងដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានអង្គុយផឹកស៊ីជាមួយជនបង្ក និងបក្ខពួករបស់គេ៥នាក់ទៀត ពេលគាត់ផឹកស្រាបាន២កែវ គាត់បានងើបចេញដើរទៅផ្សារទិញពោះជ្រូកដើម្បីយកមកទុកហូបបាយ ។ ពេលនោះជនបង្កឃើញទិញពោះជ្រូក ក៏សួរថា ពោះជ្រូកហ្នឹងទិញយកមកក្លែមមែន? ពេលនោះគាត់បានឆ្លើយថា សាច់ហ្នឹងខ្ញុំទិញយកទៅហូបបាយទេ! ភ្លាមៗនោះជនបង្កនិយាយ «និយាយលូយមេស កាប់អាយ៉ាសក្បាលលូវ» ពេលនោះ គាត់បានផ្លែផ្កាសម្តីទៅវិញថា «បើឯងខ្លាំង កាប់មក» ។ ពេលនោះជនបង្កទាញកាំបិតបុ័ងតោនៅជិតនោះមកកាប់រូបគាត់ត្រូវសៀតផ្កាខាងឆ្វេងបណ្ដាលឲ្យរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួនតែម្តង ។

ក្រោយពេលកាប់រួច ជនបង្កបានរត់គេចខ្លួនបាត់អស់ ហើយភ្លាមនោះ ជនរងគ្រោះបានរយទៅប្តឹងសមត្ថកិច្ច ដែលប្រចាំការនៅម្ដុំស្ពានអាកាសសង់ថ្មីឲ្យជួយអន្តរាគមន៍ និងដាក់ពាក្យបណ្តឹងហើយនាំទៅមន្ទីរពេទ្យព្យាបាល ៕ តុង សីហា

ase (2) ase ase (1)


ចែករំលែក៖