ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់យកកាំបិតអារកខ្លួនឯងស្លាប់មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសកម្មករសំណង់ម្នាក់បានយកកាំបិតអារ.កខ្លួនឯងឲ្យរងរបួសធ្ងន់ ហើយបានមកដេកស្លាប់ក្នុងការដ្ឋានសំណង់បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីឡើយ ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង៨យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានសំណង់របស់ក្រុមហ៊ុន LCH ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ករណីអត្តឃាតអារកសម្លាប់ខ្លួនឯងនេះ ជនរងគ្រោះ ឈ្មោះ ខាន់ សុភី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិកំបោរ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះបានធ្វើសកម្មភាពតាំងពីម៉ោង៥ល្ងាច ថ្ងៃទី១ ខែមីនា ដោយពេលនោះបងប្អូនជិតខាងបានតាមសុំកាំបិតយកមកទុក ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យកាំបិតនោះទេ ដោយនិយាយថា រូបគេទុកកាំបិតនេះដើម្បីការពារខ្លួន ។ លុះមកដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី១ ខែមីនា កម្លាំងប៉ុស្តិ៍រដ្ឋបាលបាននាំគ្នាតាមចាប់ជនរងគ្រោះដើម្បីយកកាំបិតពីដៃ ប៉ុន្តែជនរងគ្រោះបានរត់ចូលគុម្ពោតព្រៃ រួចសម្ងំរហូតដល់ម៉ោង៨យប់ ថ្ងៃទី១ ខែមីនា ទើបជនរងគ្រោះចេញមកវិញ ដោយមានឈាមហូរពេញខ្លួន ព្រមទាំងកាន់កាំបិតមកដេកស្លាប់នៅការដ្ឋានLCHតែម្តង ៕

WWE (3) WWE WWE (1) WWE (2)


ចែករំលែក៖