អ្នកទោសហ្វីលីពីនរាប់រយនាក់ អាក្រាតកាយអង្គុយនៅទីលាន ក្នុងមន្ទីរឃុំឃាំង ដើម្បីឲ្យកម្លាំងសន្តិសុខ ឆែកឆេរ ត្រួតពិនិត្យបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ។
ការធ្វើបែបនេះគឺជាសកម្មភាពទប់ស្កាត់គ្រឿងញៀន ខ្លាច ក្រុមអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀនលាក់ទុកថ្នាំញៀនជាប់ខ្លួន។ ទាំងនោះក៏ជាយុទ្ធនាការមួយរបស់ប្រធានាធិបតីឌូ ទឺរទេ ។
នៅក្នុងមន្ទីរឃុំឃាំង Rafael Espina ស្ថិតនៅក្នុងខេត្ត Cubu ប្រទេសហ្វីលីពីន ដោយក្រុមឆ្មាំគុកបានបង្ខំឲ្យអ្នកជាប់ឃុំទាំងអស់ដោះសម្លៀកបំពាក់ទាំងអស់ហើយអង្គុយនៅទីលានខាងមុខដើម្បីឲ្យកម្លាំងជំនាញត្រួតពិនិត្យថាតើមានវត្ថុអ្វីខុសច្បាប់ដែរ ឬទេ។
ការត្រួតពិនិត្យនោះ គឺសម្តៅទៅលើការត្រួតពិនិត្យ ទីកន្លែងស្នាក់នៅរបស់ក្រុមអ្នកទោស និងសម្ភារប្រើប្រាស់នៅខាងក្នុង ខ្លាចមានលាក់អាវុធ ឬក៏ គ្រឿងញៀន។
អ្នកទោសនៅក្នុងមន្ទីរឃុំឃាំងខាងលើបានក្រោកពីព្រឹក ដោះសម្លៀកបំពាក់ទាំងអស់ដើរតែខ្លួនទទេទៅក្រៅ ។
ក្រុមអ្នកជំនាញហ្វីលីពីនបានបញ្ជាក់ថា ពួកគត់រកឃើញជាច្រើន កញ្ចប់សារធាតុ Methamphetamine កញ្ឆា កាំបិត និងទូរស័ព្ទ ដៃ ផងដែរ ។
តាមការប្រកាសរបស់អង្គការលើកលេងទោសអន្តរជាតិបានបញ្ជាក់ថាការធ្វើបែបនេះគឺបំពាន់លើសិទិ្ធផ្ទាល់ខ្លួនរបស់អ្នកទោស។
ឆ្លើយតប់ទៅនឹងការរិះគន់ខាងលើមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀនហ្វីលីពីនបានបញ្ជាក់ថា ទាំងនោះគឺជាការត្រួតពិនិត្យ ម្តងម្កាលមិនមែនជាប្រចាំនោះឡើយ។
មន្ទីរឃុំឃាំង Cebu ក្លាយជាល្បីល្បាញ នៅឆ្នាំ២០០៧ ក្រោយពេលដែល ឃ្លីបវីដីអូ មួយបានផ្សាយតាម You Tube បង្ហាញពីការសម្តែងក្បាច់រាំង ដែលគេរៀបចំនៅខាងក្នុង ដោយអ្នកទោសរាំងក្បាច់ Thriller របស់អតីតស្តេចចំរៀបប៉ប Michael Jackson៕ ម៉ែវ សាធី