ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យដែលច្របាច់កក្មេងស្រីម្នាក់ស្លាប់រួចយកសពទៅបោះចោលនៅក្នុងទន្លេមេគង្គត្រើយខាងលិច

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យដែលច្របាច់កក្មេងស្រីម្នាក់ស្លាប់ រួចយកសពទៅបោះចោលនៅក្នុងទន្លេមេគង្គត្រើយខាងលិច ចម្ងាយប្រហែល៣០០ម៉ែត្រពីរមណីយដ្ឋានកោះដាច់ នៅក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីម្សិលមិញបានហើយ ។

ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោងជិត១២ ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ហ៑ន សុខហេង អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៅវិទ្យាល័យប៑ុនរ៉ានីហ៑ុនសែនកោះដាច់ ៕ ជ្រោយពេជ្រ

image1 image2 image3


ចែករំលែក៖