ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៥ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង ០២ និង៤០នាទីរំលងអធ្រាត្រ កំលាំងផ្នែកព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ច្រកធ្យូង ផ្លូវ៣៣៦ក្រុម ទី២៨ ភូមិ១០ សង្កាត់ បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ សូ រ៉ាវី ហៅវី ភេទប្រុស អាយុ២២ ឆ្នាំជនជាតិខ្មែរ មុខរបរ បើកបររថយន្តតាក់សុីភ្នំពេញ -តាកែវ ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិដើមត្រែង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន: ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ), ទូរស័ព្ទដៃមួយគ្រឿងម៉ាកSamSung ពណ៌ក្រហម ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សូ រ៉ាវី ហៅ វី កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

IMG_6106 IMG_6107


ចែករំលែក៖