ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូនៅក្នុងភូមិគ្រឹះហើយ នៅឡើយលោកចោរតាមលួចបានទៀត អូ!លោកមន្ត្រីអង្គរក្សអើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរលួចយ៉ាងសកម្មមួយក្រុមបានចូលធ្វើសកម្មភាពលួចម៉ូតូមន្រ្តីអង្គរក្សម្នាក់ ខណៈចតទុកនៅក្នុងភូមិគ្រឹះចៅហ្វាយនាយរបស់ខ្លួនរួចជិះគេចខ្លួនដោយសុវត្ថិភាព ហើយបន្ទាប់មកគាត់បានដើរតាមរកគ្រប់កន្លែង អស់រយៈពេល៣ថ្ងៃ នៅតែមិនឃើញ លុះវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ទើបធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ ។

ម្ចាស់ម៉ូតូខាងលើនោះឈ្មោះ យីវ យាត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអង្គរក្ស ស្នាក់ផ្ទះលេខ២៧៩ ផ្លូវលេខ៦៨ ភូមិចំការឪឡឹក សង្កាត់កាកាប និងមានស្រុកកំណើតនៅក្នុងភូមិត្រដក់ពង ឃុំក្រាំងវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បាត់បង់ម៉ូតូ១គ្រឿងម៉ាកស៑ុយហ្ស៑ុយគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេេខ ភ្នំពេញ 1CB.4308 ។

បុរសម្ចាស់ម៉ូតូខាងលើបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ គាត់បានទុកម៉ូតូនៅក្នុងភូមិគ្រឹះមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មក បានចូលដេក លុះពេលភ្ញាក់ពីដេកឡើង ស្រាប់តែបាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើលហើយតាមរកគ្រប់កន្លែង ប៉ុន្តែមិនបានឃើញឡើយ ។

ក្រោយពីរកគ្រប់ពីកន្លែងហើយ នៅតែមុនឃើញ ទើប៣ថ្ងៃក្រោយមក សម្រេចចិត្តប្ដឹងនគរបាលតែម្ដង ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖